adverise with khmeread Abc

ចាប់ចោរឆក់ខ្សែកបានម្នាក់រត់រួចម្នាក់

     ភ្នំពេញ ៖ យុវជន​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ពាក់ព័ន្ធ​ករណី​ឆក់​ខ្សែក​ត្រង់ចំណុច​ផ្លូវ​បេតុង ស្ថិតក្នុង​ក្រុមទី​៨​ភូមិ​ស្វាយប៉ាក  សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សី កែវ​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នៅវេលា​ម៉ោង ១​និង​៥០​នាទី  ថ្ងៃទី​៨​មករា​ឆ្នាំ​២០១៦​។​
     ប៉ូលិស​និយាយថា ជនសង្ស័យ​មាន​គ្នា​ពីរ​នាក់ ជិះ​ម៉ូតូ សេ​១០០​កូរ៉េ​ពណ៌​ក្រហម ពាក់​ស្លា​កខ​លខ ភ្នំពេញ 1CB-0475 អ្នកបើក ឈ្មោះ លី  រ៉ូ​ហ្សា  ភេទ​ប្រុស  អាយុ​២២​ឆ្នាំ  មុខរបរ​មិន​ពិតប្រាកដ  មាន​ទីលំនៅ​ផ្ទះ​លេខ​៤៣ ក្រុមទី​៣​ភូមិ ៣ សង្កាត់​ច្រាំង​ចំរេះ ១​ឃាត់ខ្លួន​បាន និង​២-​ឈ្មោះ យ៉ាន ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ទីលំនៅ ភូមិ​៣​សង្កាត់​ច្រាំង​ចំរេះ ១ ជា​អ្នក​ឆក់​គេចខ្លួន ។​
    ប៉ូលិស​បន្តថា ជនរងគ្រោះ ឈ្មោះ លី  ធី​យី​វ ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​លក់ដូរ ទីលំនៅ​ផ្ទះ​លេខ​១១៥G  ផ្លូវលំ ក្រុមទី​8 ភូមិ​ស្វាយប៉ាក  សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។​
    ប៉ូលិស​បន្តទៀតថា មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ទៅ​ឈប់​នៅ​ពីមុខ​កន្លែង​ជនរងគ្រោះ​លក់ដូរ  ហើយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ​យ៉ាន​បាន​ចូលទៅ​សួររក​ទិញ​សាំង ។​
    ជនរងគ្រោះ​ក៏​ក្រោក​ដើរមក​យក​ដប​សាំង ត្រូវបាន​ជនសង្ស័យ​ឆក់យក​ខ្សែក ហើយ​រត់ឡើង​ម៉ូតូ​ជិះ​គេចខ្លួន ពេលនោះ​ជនរងគ្រោះ​ស្រែក​ឆោឡោ ដេញតាម​ពីក្រោយ ក៏បាន​ជួប​និង​កម្លាំង​ប៉ូលិស​កំពុងធ្វើការ​ល្បាត  ក៏​ដេញតាម​ស្ទាក់​ចាប់ខ្លួនបាន​ម្នាក់  ឯ​ម្នាក់ទៀត​រត់គេចខ្លួន​បាត់  ។  ប៉ូលិស​កំពុងធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​បក្ខពួក​បន្ត ៕​

adverise with khmeread

មតិយោបល់