adverise with khmeread 1

ក្មេង​តឿ​ម្នាក់នេះ​ត្រូវគេ​ហៅ​ទារក​រាល់ថ្ងៃ​! សម្តី​នេះ​បានធ្វើឱ្យ​ក្មេង​នេះ​តស៊ូ​ខ្លាំង​សូម្បី​ម្តាយ​ក៏​សឹង​មិន​ជឿ​

    ​Grant ជា​មនុស្ស​ម្នាក់​ដែល​ត្រូវបាន​ទុក​នៅ​ផែនដី​មួយ​នេះ​ដើម្បី​ជំរុញ​ទឹកចិត្ត​មនុស្ស​ដទៃទៀត​ឱ្យ​ស្រឡាញ់​ជីវិត​ដ៏​ស្រស់បំព្រង​របស់​ពួកគេ និង​គ្មាន​ឆន្ទៈ​ចុះចាញ់ ហើយ​ការជំរុញ​ទឹកចិត្ត​របស់គាត់ បាន​ផ្លាស់​ប្តូរជីវិត​មនុស្ស​ជាច្រើន​រួចមកហើយ​នៅ​ជុំវិញ​ពិភពលោក​។​

​    ​Grant គឺជា​ក្មេងប្រុស​ដ៏​អស្ចារ្យ​ម្នាក់​ដែល​បានកើត​មក​តឿ​ខុស​ប្រក្រតី ដែល​គេ​ហៅថា Diastrophic Dysplasia​។ បើទោះជា​គាត់​មាន​អាយុ ៦ ឆ្នាំ​ក្តី ក៏ប៉ុន្តែ​គាត់ និង​ប្អូនប្រុស​អាយុ ១ ឆ្នាំ​របស់គាត់​តែង​ត្រូវគេ​យល់ច្រឡំ​ស្មានតែ​ជា​កូនភ្លោះ​។​

​    ​Grant តែង​ឈឺចាប់​នៅពេល​អ្នកដទៃ​ហៅ​គាត់​ថា "​ទារក​" ព្រោះ​គាត់​មិនមែនជា​ទារក​ទេ ប៉ុន្តែ​គាត់​នៅតែ​ស្រឡាញ់​អ្នក​ទាំងនោះ និង​ថែមទាំង​ពន្យល់​ទៅកាន់​ពួកគេ​ថា គាត់​ជា​ក្មេងប្រុស​ម្នាក់​ប៉ុណ្ណោះ​។​

​    ​បើទោះជា​ជីវិត​របស់ Grant ជួប​ឧបសគ្គ​ក៏ដោយ ក៏​គាត់​នៅតែ​រក​វិធី​ដ៏​ឈ្លាសវៃ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​គាត់​កំពុង​ប្រឈម ដោយ​មិន​ពឹង​នរណា​ទាំងអស់​។ ម្តាយ​របស់គាត់​រំភើប​ចិត្តជា​ខ្លាំង​រហូតដល់​ថ្នាក់​សម្រេចចិត្ត​ថត​ភាពយន្ត​ឯកសារ​ខ្លី​មួយ​អំពី​កូនប្រុស​ដ៏​អស្ចារ្យ​របស់គាត់​។​

​    ​អ្វីដែល​ពិបាក​ទទួលយក​នៅក្នុង​វីដេអូ​នេះ​គឺ​នៅពេល Grant ដួល ហើយ​ម្តាយ​របស់គាត់​ច្បាស់​ជា​ព្រួយបារម្ភ ប៉ុន្តែ​អាណាព្យាបាល​របស់គាត់​កំពុង​បង្រៀន​នូវ​មេរៀន​ដ៏​មានតម្លៃ​មួយ​ដោយ​ទុកឱ្យ​គាត់​នៅ​ម្នាក់ឯង​នៅលើ​ដី​។ Grant ត្រូវតែ​រក​វិធីសាស្ត្រ​ខ្លួនឯង​ដើម្បី​ងើប​នៅពេល​មានរឿង​បែបនេះ​កើតឡើង​។ ហើយ​ទោះបី Grant មើលទៅ​មិនអាច​ងើប​បាន​ដោយ​ខ្លួនឯង ប៉ុន្តែ​ឪពុកម្តាយ​របស់ Grant ពិត​ជាមាន​មោទនភាព​ណាស់​ចំពោះ​ការតស៊ូ​ជម្នះ​ការលំបាក​ដោយ​ខ្លួន​វា ដោយ​មិន​ពឹង​នរណា​ទាំងអស់​។​

​    ​មិនយូរ​មិនឆាប់ ប្អូនប្រុស​របស់ Grant នឹង​ធំ​ជាង​ខ្លួន ប៉ុន្តែ​រូបគេ​នឹង​នៅតែ​បង្ហាញ​ដល់​ប្អូនប្រុស​ដែល​ធំ​ជាង​ខ្លួន​បានឃើញ​នូវ​អ្វីដែល​បងប្រុស​តឿ​របស់ខ្លួន​បានធ្វើ​ដើម្បី​ជំរុញ​ទឹកចិត្ត​តស៊ូ​ដល់​ប្អូនប្រុស និង មនុស្ស​តឿ​ដទៃទៀត​នៅ​ជុំវិញ​ពិភពលោក​។​

​    ​ខាងក្រោម​នេះ​ជា​វីដេអូ​បង្ហាញ​សកម្មភាព​តស៊ូ​មិនគួរ​ឱ្យ​ជឿ​របស់​ប្អូនប្រុស​តឿ​ឈ្មោះ Grant៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់