adverise with khmeread Unnamed

វាយ​ប្លន់​ពី​ច្បារអំពៅ​ត្រូវ​បង​ជនរងគ្រោះ​និង​អាវុធហត្ថ​ដេញចាប់​រហូត​អស់​សាំង​...​ទក់​សាច់

    ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​បានធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ពី​យុវជន​២​នាក់​បានសម្រេច​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​ដើម​អំពិល សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ។​

    ប៉ុន្តែ​បាន​ប្រមាណ​ជាង​២​ម៉ោង ត្រូវ​បង​ជនរងគ្រោះ​ប្រទះឃើញ​កំពុង​ជិះ​ម៉ូតូ​ក៏​ដេញតាម​ស្រែក​ឆោឡោ​ផ្អើល​ដល់​កម្លាំង​អាវុធហត្ថ​ដេញតាម​ចាប់តាំងពី​ខណ្ឌ​ច្បារអំពៅ រហូត​អស់​សាំង​នៅ​ខណ្ឌដូនពេញ ហើយ​ទុក​ម៉ូតូ​ចោល​រត់គេចខ្លួន​តែ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន​២​នាក់ វាយ​ម្នា​ក់មួយ​ដៃ​មួយ​ជើង​ស្ទើរ​ស្លាប់។​

    ហេ​តុ​ការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​នឹង​១៥​នាទី​នៅ​ចំណុច​មុខ​គណៈកម្មាធិការ​រៀបចំ​បុណ្យជាតិ តាម​បណ្តោយ​ផ្លូវ​លេខ​២៤០ កែង​នឹង​ផ្លូវ​ព្រះសីហនុ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ នឹង​យក​ម៉ូតូ​បានមក​វិញ​។​

    សមត្ថ​កិ​ច្ចបាន​ឱ្យដឹងថា ជនរងគ្រោះ​ទី​១-​ឈ្មោះ ជា ចាន់​ណាន ភេទ​ប្រុស អាយុ​១៦ឆ្នាំ និង​ទី​២-​ឈ្មោះ វែ​ន​ ថា​រ៉ុង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ អ្នក​ទាំង​២​បច្ចុប្បន្ន​ស្នាក់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ចំណេ​ក​ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​ម៉ា​កនិច ពណ៌ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ 1BL -2032។​

    ប្រភព​ពត៌មាន​ពី​ជនរងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​រូបគេ​រួមជាមួយ​មិត្ត​ភក្តិម្នាក់ទៀត​បាននាំគ្នា​ជិះ​ម៉ូតូ​ម៉ា​កនិច​ឌុប​គ្នា​ទៅយក​បាយ​ទៅឱ្យ​ភ្ញៀវ​ដែល​បាន​កុំ​ម្មង់។​ ​ខណៈ​មកដល់​កន្លែងកើតហេតុ ស្រាប់​តែមាន​ជនសង្ស័យ​៣​នាក់​កំពុង​ដើរ​តាមផ្លូវ​ហើយ​បាន​វាយ​ពួកគេ​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​តែម្តង។​

    បន្ទាប់មក​ពួកគេ​បាន​ទៅប្រាប់​ឳ​ពុក​ម្តាយ ហើយក៏​នាំគ្នា​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ ដើម្បី​កំណត់​មុខសញ្ញា​ជនសង្ស័យ​។​

    បើតាម​សម្ដី​បងប្រុស​ជនរងគ្រោះ​ដែល​បាន​ដេញ​ជនសង្ស័យ​មកពី​ក្រោយ​រហូត​បានឱ្យដឹងថា បន្ទាប់ពី​ទទួលបាន​ដំណឹង​ថា​ប្អូនប្រុស​រប​ស់​ខ្លួន​ត្រូវ​ក្រុមចោរ​វាយ​ប្លន់​ម៉ូតូ រូបគេ​២​នាក់​បងថ្លៃ​ដោយ​មិន​អស់ចិត្ត​បាននាំគ្នា​ជិះ​ម៉ូតូ​ដើររក​អស់​រយៈពេល​ជាច្រើន​ម៉ោង ក៏បាន​ប្រទះឃើញ​ជនសង្ស័យ​២​នាក់​កំពុងតែ​ជិះ​ម៉ូតូ​ប្អូន​របស់ខ្លួន ក៏បាន​នាំគ្នា​ដេញតាម​និង​ស្រែក​ឆោឡោ​ផ្អើល​កម្លាំង​អាវុធហត្ថ​ជួយ​ដេញចាប់​តាំងពី​ខណ្ឌ​ច្បារអំពៅ រហូតដល់​ចំណុច​មុខ​គណៈកម្មាធិការ​រៀបចំ​បុណ្យជាតិ ម៉ូតូ​ជនសង្ស័យ​ដែល​ប្លន់​បាន​នោះ​ក៏​អស់​សាំង។​

    ពេលនោះ​ពួកចោរ​បាន​ទុក​ម៉ូតូ​ចោល​រត់គេចខ្លួន ហើយ​គេ​បាន​ជិះ​ម៉ូតូ​បំ​បុក​តែ​ខុស​ដួល​ម៉ូ​​តូ​របួស​ខ្លួនឯង។ ប៉ុន្តែ​ពេលនោះ​ខ្លួន​ស្រែក​បង្ក​ការភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​នាំគ្នា​ដេញចាប់បាន​ជនសង្ស័យ​ទាំង​២​នាក់ និង​ទប់​កំហឹង​មិនបាន​វាយ​ម្នា​ក់មួយ​ដៃ​មួយ​ជើង​ស្ទើរ​ស្លាប់ រួច​ទើប​ប្រគល់ឱ្យ​សមត្ថកិច្ច​។​

    មួយសន្ទុះ​ក្រោយមក​សមត្ថកិច្ច​មូលដ្ឋាន បាន​មកដល់​កន្លែងកើតហេតុ ដោយបាន​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​ជនសង្ស័យ​ទាំង​២​នាក់​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ រង់ចាំ​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​នាពេល​ក្រោយ៕

adverise with khmeread

មតិយោបល់