adverise with khmeread Hi res d07f376868b5ea7202c64584c73066b6 crop north

Leicester City បញ្ចេញ​រឹទ្ធិ​នៅ Champions League ដោយ​បំបាក់​ជើង​ខ្លាំង​បែលហ្ស៊ិក ៣-០

    ​កញ្ជ្រោង Leicester City បាន​អបអរ​ជ័យជម្នះ​ជា​លើកដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​របស់​ពួកគេ​ក្នុង​ដំណើរ​ប្រជែង​ពានរង្វាន់​ក្លឹប​កំពូល​ទ្វីបអឺរ៉ុប Champions League ដោយ​ផ្តួល​ក្រុម​ម្ចាស់ផ្ទះ​បែលហ្ស៊ិក Club Brugg ក្នុង​លទ្ធផល ៣-០ ស្ថិតក្នុង​ពូ​ល G កាលពី​យប់​ថ្ងៃ​ពុធ​។​

​    ​អតីត​កីឡាករ​បស់​ក្រុម Aston Villa ដែល​ត្រូវបាន​គេ​ជម្រុះ​ចោល​កាលពី​ឆ្នាំ​២០១៤ Marc Albrighton អាច​សម្រេច​គ្រាប់​បាល់​នាំមុខ​ជូន​ដល់​ម្ចាស់​ជើងឯក​លី​ក​អង់គ្លេស​ជាមួយនឹង​ការ​ស៊ុត​ជើង​ដំបូង​បំផុត​ក្នុង​ការប្រកួត បន្ទាប់ពី​ខ្សែការពារ និង​អ្នកចាំទី​បង្កឱ្យមាន​កំហុស​ពី​ការ​គប់​បាល់​ពី​ចម្ងាយ​ចូលក្នុង​ពី​ស្លាប​ខាងស្តាំ​របស់ Luis Hernandez ។​

​    ​Riyad Mahrez ជា​អ្នក​បន្ថែម​លទ្ធផល​នាំមុខ ២-០ ជាមួយនឹង​បច្ចេកទេស​ដ៏​ជំនាញ​លើ​បាល់ Free-kick របស់គាត់ មុន​បញ្ចប់​ការប្រកួត​តង់​ទីមួយ​។​

​    ​Mahrez បាន​បន្ថែម​គ្រាប់​ទី​ពីរ​របស់ខ្លួន​ក្នុងការ​ទាត់​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី បន្ទាប់ពី Jamie Vardy ត្រូវបាន​ផ្តួល​ដោយ​អ្នកចាំទី​ក្រុម​ម្ចាស់ផ្ទះ មុន​ពេលដែល​កីឡាករ Jose Izquierdo របស់ Brugge ប៊ិះ​តែ​នឹង​នាំ​សំណាង​ស្រោចស្រង់​ស្ថានភាព​របស់​ពួកគេ តែ​បែរ​ស៊ុត​បាល់​ទៅបុក​នឹង​បង្គោល​ទី​។​

​    ​ក្នុងការ​ប្រកួត​ក្នុង​ពូ​ល​តែមួយ​ជាមួយគ្នានេះដែរ ក្លឹប​យក្ស​ព័រ​ទុយ​ហ្គា​ល់ FC Porto បានទទួល​លទ្ធផល​ត្រឹម ១-១ ប៉ុណ្ណោះ​ក្នុង​ទឹកដី​របស់ខ្លួន ដែល​ទទួល​ក្រុម​ដា​ណឺ​ម៉ាក FC Copenhagen៕

 

adverise with khmeread

មតិយោបល់