Ronaldo ជួយ Real បំបាក់​ក្លឹប​សំណព្វ Sporting នៅ​ចុង​ម៉ោង​

    ​ម្ចាស់​ការពារ​ដំណែង​ជើងឯក​អធិរាជ​ស Real Madrid ស្វែងរក​គ្រាប់​បាល់​បានសម្រេច​ពីរ​គ្រាប់​នៅ​ចុងបញ្ចប់​ការប្រកួត ខណៈដែល​ពួកគេ​បាន​ផ្តួល​ក្រុម​ភ្ញៀវ Sporting Lisbon ក្នុង​លទ្ធផល ២-១ ក្នុងការ​ប្រកួត​បើកឆាក Champions League រដូវ​កាល​ថ្មី​របស់​ពួកគេ​ក្នុង​ពូ​ល F​។​

​    ​Sporting បានធ្វើការ​នាំមុខ​ជាប​ណ្តោះ​អាសន្ន​ជាមួយនឹង​គ្រាប់​បាល់​ដែលមាន​សន្ទុះ​ស្រាល​ចេញពី​ជើង​របស់ Bruno Cesar ប៉ុន្តែ​សំណាង​របស់​ពួកគេ​ថា​នឹង​អាច​ឈ្នះ​ក្នុង​ការប្រកួត​មួយ​នេះ ហាក់​បាន​រលត់ទៅវិញ​បន្ទាប់ពី Cristiano Ronaldo អា​ចរក​គ្រាប់​បាល់​តាម​ស្មើ​បានសម្រេច​ក្នុង​នាទី​៨៩ ជាមួយនឹង​គ្រាប់​បាល់ Free-kick ពី​ចម្ងាយ​ដ៏​អស្ចារ្យ​។​

​    ​ក្តីសង្ឃឹម​របស់​ក្រុម​ភ្ញៀវ​បាន​បាត់បង់​ទាំងស្រុង ក្រោយ Alvaro Morata ដែល​ទើបនឹង​ធ្វើការ​វិលត្រឡប់​មកកាន់​អធិរាជ​ស​វិញ បន្ទាប់ពី​ចំណាយពេល​អស់ពីរ​ឆ្នាំ​ស្នាក់នៅ​ជាមួយ​ម្ចាស់​ជើងឯក​លី​ក​កំពូល​អ៊ីតាលី​សេះបង្កង់ Juventus អាច​សម្រេច​គ្រាប់​បាល់​កាត់សេចក្តី​ជ័យជម្នះ​ជូន​ដល់​ម្ចាស់ផ្ទះ ជាមួយនឹង​គ្រាប់​បាល់​តែ​ត​ដែល​ប​ញ្ចូ​ន​ចេញពី​ជើង​របស់ James Rodriguez ។​

​    ​ចំណែកឯ​ការប្រកួត​ដទៃទៀត Borussia Dortmund ដែល​ស្ថិតនៅក្នុង​ពូ​ល​ជាមួយគ្នា​នឹង​អធិរាជ​ស​ដែល​នោះ បាន​បំបាក់​ក្រុម​ម្ចាស់ផ្ទះ Legia Warszawa យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល ៦-០ ខណៈដែល​ម្ចាស់​ជើងឯក Serie A អ៊ីតាលី Juventus ទទួលបាន​លទ្ធផល​ត្រឹម ០-០ ប៉ុណ្ណោះ​ជាមួយ Sevilla ស្ថិតក្នុង​ពូ​ល H៕

 

 91203695 apmorata
adverise with khmeread
Loading ad ...