adverise with khmeread  91202853 agueroreuters

Sergio Aguero ស៊ុត​បី​គ្រាប់​តែឯង​ជួយ​ឱ្យ Man City ឈ្នះ​ក្រុម​មកពី​អាល្លឺម៉ង់​ផុយៗ​

    ​Sergio Aguero បានសម្រេច​គ្រាប់​បាល់ Hat-trick ទី​ពីរ​របស់ខ្លួន​ក្នុង​រដូវ​កាល​ថ្មី​នេះ ខណៈដែល​មេឃ​ខៀវ Manchester City បានដាក់​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ក្រុម​ភ្ញៀវ​អាល្លឺម៉ង់ Borussia Monchengladbach ក្នុងការ​បើកឆាក​ដំណើរ​ប្រជែង​ពានរង្វាន់​ក្លឹប​កំពូល​ប្រចាំ​ទ្វីបអឺរ៉ុប Champions League ក្នុង​វគ្គ​ចែក​ពូ​ល​របស់​ពួកគេ​កាលពី​យប់​ថ្ងៃ​ពុធ​។​

​    ​ក្នុងការ​ប្រកួត​ក្នុង​ពូ​ល​ដំបូង​បំផុត​ក្រោម​ការដឹកនាំ​របស់ Pep Guardiola ដែល​ទើបនឹង​ចូលកាន់​ដំណែង​ថ្មី Aguero អាច​ស្វែងរក​គ្រាប់​បាល់​របស់គាត់​បាន​ក្នុង​ដំណើរ​ប្រជែង​ថ្មី​មួយ​នេះ​ត្រឹម​នាទី ៩​ប៉ុណ្ណោះ បន្ទាប់ពី​កា​រប​ញ្ចូ​ន​បាល់​ចេញពី​ជើង​របស់ Aleksandar Kolarov ហើយ​បាន​បន្ថែម​គ្រាប់​បាល់​ទី​ពីរ​របស់គាត់​ក្នុង​តង់​ទីមួយ​ជាមួយនឹង​បាល់​ប៉េ​ណា​ល់​ទី ពេលដែល Ilkay Gundogan ចំណេញ​បានការ​ពិន័យ​របស់​អ​ជ្ញា​កណ្តាល​ក្នុង​តំបន់​គ្រោះថ្នាក់​។​

​    ​គាត់​បានសម្រេច​គ្រាប់​បាល់​ទី​បី​របស់ខ្លួន​នៅ​ពីមុខ​ហ្វូង​ទស្សនិកជន​ចំនួន ៣២.០០០​នាក់​។ បញ្ហា​អាកាសធាតុ និង​ការពន្យារពេល​ការប្រកួត​កាលពី​ម្សិលមិញ​ជា​កត្តា​នាំឱ្យមាន​ទស្សនិកជន​ចូលរួម​តិច​បែបនេះ​។​

​    ​កីឡាករ​បម្រុង Kelechi Iheanacho បានសម្រេច​គ្រាប់​បាល់​កាត់សេចក្តី ៤-០ ដោយ​ការ​ស៊ុត​បាល់​ពី​ចម្ងាយ​របស់គាត់ ហើយ​ពួកគេ​បច្ចុប្បន្នកំពុង​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​ពីរ នៅ​ពីក្រោយ Barcelona ដែលមាន​គ្រាប់​បាល់​រហូតដល់​ទៅ ៧​គ្រាប់​ស្ថិតក្នុង​ពូ​ល C​។​

​    ​ក្រោយ​បញ្ចប់​ការប្រកួត​អតីត​អ្នកចាត់ការ​ក្រុម Bayern Munich លោក Guardiola បាន​និយាយថា "​វា​ពិតជា​ទម្រង់​លេង​ដ៏​លេចធ្លោ​បំផុត​នៃ​អាជីព​របស់ខ្ញុំ​នៅទីនេះ ផ្អែកលើ​សារៈសំខាន់​នៃ​ការប្រកួត​នេះ​"៕

 

adverise with khmeread

មតិយោបល់