adverise with khmeread Pr release01

ក្រុមហ៊ុនសាមសុងរៀបចំដំណើរកម្សាន្តទៅក្រៅប្រទេសដ៏អស្ចារ្យ សម្រាប់តំណាងចែកចាយម៉ាស៊ីនត្រជាក់ឆ្នើមប្រចាំឆ្នាំ 2016

    ​ក្រុមហ៊ុន​សាម​សុង​បានរៀបចំ​ដំណើរ​កម្សាន្ត​ក្រៅប្រទេស​ដ៏​អស្ចារ្យ​សម្រាប់​តំណាង​ចែកចាយ​ម៉ាស៊ីនត្រជាក់​សាម​សុង The Triangle ឆ្នើម​ប្រចាំឆ្នាំ 2016 ជិត​៥០​នាក់​ទៅកាន់​ប្រទេស​ថៃ ដែលមាន​រយៈពេល 5 ថ្ងៃ ចាប់ពី​ថ្ងៃទី 24 ខែសីហា ដល់ ថ្ងៃទី​28 ខែ សីហា​ឆ្នាំ 2016​។ 

​    ​ដំណើរ​កម្សាន្ត​នេះ​ធ្វើ​ទ្បើង​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ទំនាក់ទំនង​ក្នុង​ភាពជា​ដៃគូរ​អាជីវកម្ម​រវាង​ក្រុមហ៊ុន​សាម​សុង និង​តំណាង​ចែកចាយ លើកទឹកចិត្ត​ដល់​តំណាង​ចែកចាយ​ម៉ាស៊ីនត្រជាក់​ឆ្នើម​ដែល​បានសម្រេច​ផែន​ការលក់​ចាប់ពី​ខែឧសភា ដល់​ខែកក្កដា ក្នុង​ឆ្នាំ 2016  និង​ផ្តល់ជូន​នូវ​ការកម្សាន្ត ព្រមទាំង​ការចុះ​ទស្សនកិច្ច​មកកាន់​រោងចក្រ​ផលិត​ម៉ាស៊ីនត្រជាក់​នៅក្នុង​ប្រទេស​ថៃ​។ 

​    ​លោក ឆែ សុខ​ឡេង ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន សាម​សុង អេ​ឡិច​ត្រូ​និ​ច ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​ក្នុងនាម​ខ្ញុំ​ជា​តំណាង​របស់​ក្រុមហ៊ុន​សាម​សុង ខ្ញុំ​គិតថា ដោយសារតែ​សាម​សុង​ជា​ក្រុមហ៊ុន​លំដាប់ថ្នាក់​ពិភពលោក​ដែល​តែងតែ​យកចិត្តទុកដាក់​លើ​តំណាង​ចែកចាយ​​ក្នុងប្រទេស​កម្ពុជា​ទើប​ធ្វើ​ឲ្យ​មានការ​រៀបចំ​ដំណើរ​កម្សាន្ត​ដ៏​ពិសេស​នេះ​ដើម្បី​បង្កើន​ភាពជិតស្និទ្ធ​រវាង​ក្រុមហ៊ុន និង​តំណាង​ចែកចាយ ក៏ដូចជា​ការផ្តល់​ឱកាស​ឲ្យ​ពួកគាត់​បានធ្វើ​ដំណើរ​ក​ម្សា​ន្ត និង​ចុះ​ទស្សនកិច្ច​រោងចក្រ​ផលិត​ម៉ាស៊ីនត្រជាក់​សាម​សុង​ដ៏​ទំនើប​នៅក្នុង​ប្រទេស​ថៃ​។​» 

​    ​អ្នកស្រី ស៊ី​ណាត ដែលជា​ប្រធាន​ផ្នែក​លក់​នៅ​ហាង A Green លក់​ម៉ាស៊ីនត្រជាក់​នៅតាម​បណ្តោយ មហាវិថី​កម្ពុជា​ក្រោម​ក្នុង​ទីក្រុង​ភ្នំពេញ បានបង្ហាញ​ចំណាប់អារម្មណ៍​ថា​៖ «​ខ្ញុំ​ពិតជា​មាន​អារម្មណ៍ សប្បាយ រីករាយ​ដែល​ក្រុមហ៊ុន​សាម​សុង​បានជ្រើសរើស​យក​រូបនាង​ខ្ញុំ​ទៅ​ចូលរួម​កម្មវិធី​ដំណើរ កម្សាន្ត​សម្រាប់​តំណាង​ចែកចាយ​ម៉ាស៊ីនត្រជាក់​ឆ្នើម​ប្រចាំ​ឆ្នាំនេះ ហើយ​នេះ​ជា​លើកដំបូង​ដែល ខ្ញុំ​បាន​ទៅកាន់​ខេត្ត​ក្រះ​ប៊ី និង​ចុះ​ធ្វើ​ទស្សនកិច្ច​រោងចក្រ​ផលិត​ម៉ាស៊ីនត្រជាក់​ប្រចាំ​ប្រទេស​ថៃ និង​បាន​ផ្តិត​យក​ទេសភាព​ស្អាតៗ​ជាច្រើន ព្រមទាំង​បាន​ជួប​ជាមួយ​ដៃគូ​ចែកចាយ​ផ្សេងៗ​របស់ សាម​សុង​ដែល​ខ្ញុំ​មិន​ធ្លាប់​ស្គាល់​ពីមុនមក​។​»

​    ​ចំណែកឯ អ្នកស្រី ណា​រី ដែលជា​ម្ចាស់​ហាង ហួត តា​រ៉ា លក់​ម៉ាស៊ីនត្រជាក់​នៅ​ទីក្រុង​ភ្នំពេញ បានបង្ហាញ​ចំណាប់អារម្មណ៍​ថា​៖ «​ខ្ញុំ​សូម​អរគុណ​ដែល​សាម​សុង​បាន​អញ្ជើញ​រូបនាង​ខ្ញុំ និង​ក្រុម គ្រួសារ​ចូលរួម​រីករាយ​ដំណើរ​កម្សាន្ត​នេះ ហើយ​ខ្ញុំ​សង្ឃឹមថា​សាម​សុង​នឹង​បន្ត​រៀបចំ​ដំណើរ​កម្សាន្ត ផ្សេងៗ​នៅ​ថ្ងៃមុខ​ដើម្បី​បង្កើន​ទំនាក់ទំនង​ឲ្យ​កាន់តែ​ល្អ​រវាង​ក្រុមហ៊ុន និង​តំណាង​ចែកចាយ​។​»

​    ​គួរបញ្ជាក់​ផងដែរ​ថា កាលពីដើមឆ្នាំ 2016  ក្រុមហ៊ុន​សាម​សុង បាន​នាំចូល​ម៉ាស៊ីនត្រជាក់​ម៉ូ​ដែល​ថ្មី Samsung The Triangle 2016 ដែល​បំពាក់​ជាមួយនឹង​បច្ចេកវិទ្យា Digital Inverter ជួយ​ឲ្យ​អ្នកប្រើប្រាស់​អាច​កាត់បន្ថយ​លើ​ការចំណាយ​ថាមពល​រហូតដល់ 68% ដែល​ជួយ​សន្សំសំចៃ​ខ្ពស់​លើ​ការចំណាយ​ថ្លៃ​ភ្លើង​ហើយ​ថែមទាំង​មាន​ភាព​ស្ងាត់ មិនមាន​សម្លេង​រំខាន និង​ផ្តល់​គម្លាត​តិច​បំផុត​នៃ​ការឡើង​ចុះ​សីតុណ្ហភាព​ក្នុង​បន្ទប់ ធ្វើ​ឲ្យ​ខ្យល់​ត្រជាក់ និង​មាន​ភាព​បរិសុទ្ធ​។ លើសពីនេះទៅទៀត ម៉ាស៊ីនត្រជាក់​សាម​សុង The Triangle នេះ​ត្រូវបាន​បំពាក់​នូវ​បច្ចេកវិទ្យា 3 Care Filter និង Virus Doctor ដែល​ជួយ​បន្សុទ្ធ​ខ្យល់​និង​កាត់បន្ថយ​មេរោគ​នៅក្នុង​បន្ទប់​របស់លោក​អ្នក​បាន​រហូតដល់ 99%​។​

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​    ​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់ ទីកន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED​។ យើង​កំពុងតែ​នាំ​គេ​ផ្នែក​អ៊ី​ន​ធឺ​ណែ​ត​(Internet of Things) ដែលមាន​ឧបករណ៍​វៃឆ្លាត​ជាច្រើន និង​មានការ​សហការ យ៉ាង​ល្អ​និង​សកម្ម​នៅក្នុង​ឧស្សាហកម្ម​ផ្សេងៗ​។   យើង​មាន​បុគ្គលិក​ចំនួន 319.000 នាក់ នៅ​ទូទាំង 84 ប្រទេស ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ​អាមេរិក​។​
 
​    ​ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​និង​ទទួលបាន​ព័ត៌មាន​ថ្មីៗ អត្ថបទ និង​ឯកសារ​ផ្សេងៗ សូម​មើល​គេហទំព័រ news.samsung.com/global

adverise with khmeread

មតិយោបល់