adverise with khmeread Screen shot 2016 09 14 at 222051

ប្រិយមិត្ត Legia ខឹង​ចាញ់ Dortmund ទក់​សាច់​ក្នុង​ដី​ខ្លួនឯង នាំគ្នា​បាញ់​ម្រេច​ដាក់​មុខ​សន្តិសុខ​យាម​កីឡដ្ឋាន​

    ​ពី​ការចាប់ផ្តើម​ដ៏​អស្ចារ្យ ក្លាយទៅជា​បញ្ចប់​ដ៏​អាក្រក់​បំផុត​!
​    ​
​    ​ប្រិយមិត្ត​របស់ Legia Warsaw ម្នាក់​ត្រូវបាន​ចាប់​ជាប់​ក្នុង​កាមេរ៉ា​កំពុង​បាញ់​ម្រេច​ទៅលើ​បុគ្គលិក​សន្តិសុខ​ក្នុងការ​ប៉ះទង្គិច​មួយ​នៅ​តំបន់​អ្នកទស្សនា អំឡុង​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ ៦-០ របស់​ពួកគេ​ក្នុងការ​បើកឆាក Champions League នៅ​ទឹកដី​ខ្លួន ក្រោម​ថ្វីដៃ​របស់​ក្លឹប​អាល្លឺម៉ង់ Borussia Dortmund កាលពី​យប់​ថ្ងៃ​ពុធ​។​

​    ​អ្នកគាំទ្រ​រូបនេះ ត្រូវបាន​គេ​ប្រទះឃើញ​មាន​រុំ​កន្សែង​លើ​មុខ​ជិត ខណៈដែល​ពួកគេ​កំពុង​វីវក់​ក្នុង​តំបន់​ទស្សនិកជន ជាមួយ​សន្តិសុខ​យាម​ម្នាក់​នៅក្នុង​ទីលាន ត្រូវបាន​អ្នកគាំទ្រ បាញ់​ម្រេច​ដាក់​យ៉ាងដំណំ​។​

​    ​បន្ទាប់មក​ប្រិយមិត្ត​ជាច្រើន​បានបង្ហាញ​បំពង់​បាញ់ថ្នាំ​ដែល​បង្កើត​ដោយ​ខ្លួនឯង និង​ធ្វើការ​សងសឹក​ទៅនឹង​លទ្ធផល ដោយ​បាញ់​ម្រេច​ទៅលើ​មន្ត្រី​ការពារ​សុ​ន្តិ​សុខ​ក្នុង​តំបន់​អ្នកទស្សនា មុនពេល​បន្ត​បាញ់​វា​ទៅលើ​អ្នក​បម្រើការ​ផ្សេងទៀត​ក្នុង​ទីលាន​ដែល​នៅ​ជិត​ខ្លួន​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់