adverise with khmeread 14341394 1120113441408863 1295531356 n

ដើរ​លួច​ម៉ូតូ​ដែល​ភ្ញៀវ​ចត​តាម​ហាង​លក់ដូរ​ត្រូវ​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​វ៉ៃខ្នោះ​

    ភ្នំពេញ ៖ ជន​ស្ស័​យ​២​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ប៉ុនប៉ង​លួច​ម៉ូតូ នៅ​ថ្ងៃទី១៤ ​កញ្ញា​ឆ្នាំ ២០១៦ ម៉ោង​៦​និង​៣០​នាទី​យប់​នៅ​ចំណុច​មុខ​ហាង​លក់​ខោអាវ​យីហោ​២៥០០ ផ្លូវជាតិ​លេខ​១ ភូមិ​ព្រែ​កជាង​ព្រុំ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​០២​នាក់ គឺ​១-​ឈ្មោះ​ ថេត រ៉េត​ ហៅ​អេ​នី ភេទ​ប្រុស អាយុ​៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ និង​២-​ឈ្មោះ​ វន វ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវ លំ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី១៤​ កញ្ញា ​២០១៦ ម៉ោង​៦​ និង​៣០​នាទី ព្រលប់​មាន​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ សេរី​២០១៣  ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1P-6602 ​លេខ​តួ​-​លេខ​ម៉ាស៊ីន ៨៩២៣១៨២ មក​ឈប់​នៅ​ចំណុច​ខាងលើ ដើម្បី​រក​លួច​ម៉ូតូ​គេ​ដែល​ទុក​នៅមុខ​ហាង។​

    ពេលនោះ​សមត្ថកិច្ច​ប៉ូលិស​ល្បាត​ឃើញ មានការ​សង្ស័យ​ក៏​ឃាត់​ត្រួតពិនិត្យ​រកឃើញ​ដែក​ចុង​ស្រួច​១ និង​កូនសោរ​ខ្សៀ​លេខ​៨​ចំនួន​១​ត​ជាប់​គ្នា លាក់ទុក នៅ​រាន​ម៉ូ​តូ សម្រាប់ធ្វើ​សកម្មភាព​កាច់​សោក​​ម៉ូ​តូ ក៏​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ រួម​និង​វត្ថុតាង បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ធ្វើការ​សាកសួរ។​

    បច្ចុប្បន្ន ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕
 

adverise with khmeread

មតិយោបល់