%e1%9f%a1

ពួនសម្ងំសេពថ្នាំញៀន ប៉ូលិសចាប់ខ្លួន៣នាក់រត់រួច២នាក់

     កណ្តាល ៖ ប៉ូលិស​ស្រុក​កោះធំ​បាន​ឃាត់ខ្លួន​យុវជន​៣​នាក់​ក្នុងចំណោម ៥​នាក់​កំពុង​ពួន​សម្ងំ​សេព​ថ្នាំញៀន​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល​ថ្ងៃទី ៨​មករា​ឆ្នាំ​២០១៦ នៅ​ចំណុច រោង​ច​ញ្ចឹ​ម​ជ្រូក​របស់​ឈ្មោះ ម៉ាក កៃ​ភូ ភូមិ​ព្រែក​ធន់ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ។​
    ប៉ូលិស​និយាយថា ជនសង្ស័យ ១-​ឈ្មោះ ម៉ា​ក កៃ​ភូ ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ រស់នៅក្នុង ភូមិ​ព្រែក​ធន់ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល (​ចាប់​ឃាត់ខ្លួន​) ២-​ឈ្មោះ ឌុល ស៊ីថេត ហៅ​អា​យួន ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ រស់នៅក្នុង ភូមិ​ព្រែក​ធន់ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល (​ចាប់​ឃាត់ខ្លួន​) ៣-​ឈ្មោះ ហេង សុង​លី ហៅ​អា​ព្រលឹង​ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ រស់នៅក្នុង ភូមិ​ព្រែក​ធន់ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល (​ចាប់​ឃាត់ខ្លួន​) ៤-​ឈ្មោះ គឹម ហ៊​ង (​បារាំង​) ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ រស់នៅក្នុង ភូមិ​ព្រែក​ធន់ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល (​រត់គេចខ្លួន​) និង​៥-​ឈ្មោះ ឃុន តេង ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ រស់នៅក្នុង ភូមិ​ព្រែក​ធន់ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល (​រត់គេចខ្លួន​) ។​
   វត្ថុតាង​ចាប់យក ៖​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន ប្រភេទ​ម៉ា​ទឹកកក​ចំនួន ០១ កញ្ចប់​ធំ​,​ទូរស័ព្ទ​ចល័ត ០២ គ្រឿង​និង​សម្ភារៈ​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន​។​
    ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី ០៨​មករា​ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រមាណ ១​រសៀល​កម្លាំង​អធិការដ្ឋាន​បានទទួល​ព័ត៌មាន​ពី​កម្លាំង​មក​ថា នៅ​ចំណុច​រោង​ជ្រូក​ទីតាំង​កើតហេតុ​ខាងលើ​ឧស្សាហ៍​មានការ​លួច​ចែកចាយ​គ្រឿងញៀន​ទាំង​ថ្ងៃ ទាំង យប់​។ ពេលនោះ​កម្លាំង​អធិការដ្ឋាន​ក៏​ចុះទៅ​ឡោមព័ទ្ធ​ទីតាំង​នេះ​រហូត​ឈានទៅ​ឃាត់​បាន​ជនសង្ស័យ​ចំនួន ៣ នាក់ និង​រត់គេចខ្លួន ២ នាក់ ព្រមទាំង​រឹបអូស​បាន​ថ្នាំញៀន និង សម្ភារៈ​ជក់​ថ្នាំញៀន​មួយចំនួន ។​
   បច្ចុប្បន្ន​ជនសង្ស័យ​ទាំងនេះ ត្រូវបាន​មន្ត្រីប៉ូលិស​យុត្តិធម៌​នៃ​អធិការដ្ឋាន​កំពុង​សាកសួរ​តាម​នីតិវិធី​ច្បាប់ ៕​

មតិយោបល់