adverise with khmeread Hong sang soo kim min hee

តារាស្រី Kim Min Hee និងលោក Hong Sang Soo នៅរក្សាទំនាក់ទំនងស្នេហានៅឡើយ

          សេចក្តីរាយការណ៍​ថ្មីបំផុត​ពី​ក្រុមហ៊ុន SBS funE លើក​ឡើង​ថា តារា​ស្រី Kim Min Hee និង Hong Sang Soo តាម​ពិត​មិន​បានបែក​គ្នា​ដូចដែល​ព័ត៌មាន​បានចុះផ្សាយ​នោះទេ។ ប្រភពដែល​ស្និទ្ធ​នឹង​គូស្នេហ៍​មួយគូរនេះបាន​និយាយថា “​ពួកគេកំពុង​បន្ត​ជួប​គ្នា​ដោយស្ងាត់ៗ”។

          ប្រភពដដែល​បាន​បង្ហើបប្រាប់ថា អ្នក​ទាំង​ពីរ​មាន​ផែន​ការ​ចំណាយ​ពេល​លំហែ​ជាមួយ​គ្នា ហើយ​ថា “​បន្ទាប់ពីមាន​ព័ត៌មាន​អំពីទំនាក់ទំនង​រវាង​អ្នក​ទាំង​ពីរ​លេច​ធ្លាយ ពួកគេ​បាន​កាត់បន្ថយ​ទំនាក់ទំនង​ជាមួយ​គ្រួសារ​ទាំង​សងខាង។ វា​មិន​ទំនងជា​ថា អ្នកទាំងពីរ​វិលទៅរក​ឆាកជីវិត​ឯកជន​រៀងៗខ្លួន​នោះទេ”។

          តារាស្រី​និង​អ្នក​ដឹកនាំ​រឿង​រូបនេះ​បានជួបគ្នា​តាមរយៈ​ការ​ថតភាព​យន្ត​ជា​មួយគ្នា។ កាលពីខែ​មិថុនា​ឆ្នាំ​មុន ហើយក៏មាន​សេចក្តី​រាយការណ៍​ថា អ្នកទាំង​ពីរ​មាន​ទំនាក់ទំនង​ស៊ីជម្រៅនៅក្រៅឆាក៕​

adverise with khmeread

មតិយោបល់