adverise with khmeread 14383426 1120119504741590 1345324633 n

ចោរ​វ័យក្មេង​ប្រើ​កាំបិត​ចាក់​ប្លន់​យក​ម៉ូតូ​ជាប់​ខ្នោះ​

    ភ្នំពេញ ៖ ចោរ​វ័យក្មេង​អាយុ​១៦​ឆ្នាំ​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុង​ករណី​ប្រើ​កូនកាំបិត​ចាក់​ប្លន់​យក​ម៉ូតូ​កាលពី​ថ្ងៃទី១៤​ កញ្ញា ​ឆ្នាំ​២០១៦ ម៉ោង​១១​និង​៤០​នាទី​យប់​នៅ​ចំណុច​មុខ​ដីឡូត៍​គ្មាន​លេខ ផ្លូវ​អាស៊ាន ភូមិ​របោះ​អង្កាញ់ សង្កាត់ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ គីម លាង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ពាម​ឧក​ញ៉ា​អុង ឃុំ​ពាម​ឧក​ញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្តាល មុខរបរ រត់​​ម៉ូតូ​ឌុប។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ឆ ជិន​ណា​រដ្ឋ ភេទ​ប្រុស អាយុ​១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​តុ ស្នាក់នៅ​ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​​ម៉ូតូ​ម៉ា​ក​C125​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BF-6381 លេខ​តួ​-​លេខ​ម៉ាស៊ីន ៨៦៦៦២៥២​ រត់​ឌុប​ចាំ​ម៉ូយ​នៅមុខ​ណាហ្គា។ ​ពេលនោះ​ជនសង្ស័យ​បាន​ហៅ​ឱ្យ​ឌុប​មក​ភូមិ​របោះ​អង្កាញ់​ក្នុងតម្លៃ​៣​ម៉ឺន​រៀល។​

    ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​ជនសង្ស័យ​យក​កូនកាំបិត​ចាក់​ជនរងគ្រោះ​​​ចំ​ស្មា​ឆ្វេង​២​កាំបិត បណ្តាលឱ្យ​ដួល​ម៉ូតូ រួច​ជនសង្ស័យ​ក៏​យក​​ម៉ូតូ​ជិះ​គេចខ្លួន​ទៅបុក​បង្គោល​ចំណាំងផ្លាត​នៅ​ជិត​ទូរទស្សន៍​ហង្ស​មាស​ដួល​ខ្ទេច​ម៉ូតូ រួច​ជនសង្ស័យ​ក៏​ដើរ បាន​បន្តិច ក៏ត្រូវ​ជនរងគ្រោះ​រួម​និង​សមត្ថកិច្ច​នាំគ្នា​ចាប់បាន​ជនសង្ស័យ​បញ្ជូនមក​អធិការដ្ឋាន ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ចាត់ការ​តាមច្បាប់៕

adverise with khmeread

មតិយោបល់