adverise with khmeread 38560d3300000578 3788645 image a 32 1473841583589

មិនធម្មតា​ទេ​! អណ្តើក​អាយុ ១០០ ឆ្នាំ​រហស្សនាម "​អណ្តើក​ញៀន​សិច​" មួយ​នេះ​បង្កើតកូន​បាន ៨០០ ក្បាល​តែ​ម្នា​ក់វា

​    ​អណ្តើក​ញៀន​សិច​ចំណាស់ ១០០ ឆ្នាំ​មួយ​ក្បាល​បាន​ជួយសង្គ្រោះ​ពូជ​អណ្តើក​ពី​ការ​ផុត​ពូជ​ដោយ​ខ្លួន​វា​តែមួយគត់​នៅ​កោះ​មួយ​ក្នុង​តំបន់​អាមេរិក​ខាងត្បូង​។ 

​    ​អណ្តើក​ឈ្មោះ Diego បាន​បង្កើតកូន ៨០០ ក្បាល​ក្នុង​រយៈពេល ៣ ឆ្នាំ​មកនេះ ដោយ​ជួយ​បង្កើន​ចំនួន​សត្វ​អណ្តើក​យ៉ាងច្រើន​មកដល់​កោះ Espanola ក្នុង​ប្រជុំ​កោះ Galapagos នៃ​ប្រទេស​អេក្វាទ័រ ក្បែរ​ឆ្នេរ​ទ្វីបអាមេរិក​ខាងត្បូង​។ 

​     លោក Washington Tapia អ្នកឯកទេស​ខាង​អភិរក្ស​អណ្តើ​កនៅ​ឧទ្យាន​ជាតិ​ហ្គា​ឡា​ប៉ា​ហ្គោ​ស (Galapagos National Park) បាន​និយាយថា "​វា​ជា​អ្នក​បង្កាត់​ពូជ​ឈ្មោល​ដ៏​សកម្ម​ខាង​ផ្លូវភេទ​។ វា​បាន​ជួយ​រួមចំណែក​ដល់​ការបង្កើន​ចំនួន​អណ្តើក​យ៉ាងច្រើន​មកដល់​កោះ​នេះ (Espanola)"​។ 

​    ​កាលពី ៥០ ឆ្នាំមុន មាន​អណ្តើក​ឈ្មោល ២ ក្បាល និង​ញី​តែ ១២ ក្បាល​ប៉ុណ្ណោះ មុនពេល Diego មកដល់​កោះ Espanola​។ 

​    ​សព្វថ្ងៃ Diego រស់នៅ​មណ្ឌល​បង្កាត់​ពូជ​អណ្តើក​នៅក្បែរ​កោះ Santa Cruz ជា​កន្លែង​ដែល​វា​នៅតែ​បន្ត​បង្កាត់​ពូជ​ជាមួយ​អណ្តើ​កញី ៦ ក្បាល​ទៀត​។ Diego មាន​ទម្ងន់ ៨២ គីឡូក្រាម និង​មាន​ប្រវែង​ជិត ៩០ សង់ទីម៉ែត្រ​៕ 

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់