adverise with khmeread 14333745 2104156833142659 195919201720316436 n

ខ្លោចចិត្តណាស់! លោកតា៦៣ឆ្នាំម្នាក់សម្រេចចិត្តបញ្ចប់ជីវិតចោលកូនៗព្រោះមានរោគ​ផ្លូវចិត្ត​

    កណ្ដាល ៖ មានករណីលោកតាវ័យ៦៣ឆ្នាំចងកសម្លាប់ខ្លួនកាលពីវេលា​ម៉ោង​ប្រហែល​០៥ និង២០​នាទី​ទៀបភ្លឺ ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ២០១៦  នៅ​ចំណុចកើតហេតុ​ខាងក្រោយ​ផ្ទះ​ជនរងគ្រោះ ភូមិ​ត្រពាំង​ទៃ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​។ 

    ប៉ូលិសនិយាយថា ជនរងគ្រោះ​​ឈ្មោះ សុទ្ធ សុផល​ ភេទប្រុស​ អាយុ​៦៣​ឆ្នាំ ​មុខរបរ កសិករ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ។ 

​    ប៉ូលិសបន្តថា តា​មកា​បំភ្លឺ​របស់​កូន​ឈ្មោះ សុទ្ធ សុ​ភ័​ក្គ្រ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​បានបញ្ជាក់ថា​ ឪពុក​របស់ខ្លួន​មាន​លិ​ខិ​បញ្ជាក់​ពី​ពេទ្យរុស្ស៊ី​ថា​៖ មានរោគ​ផ្លូវចិត្ត​។ ដោយ​ឪពុក​របស់ខ្លួន​ចេះតែ​រក​រត់​ចូល​ឡាន ម៉ូតូ​ជាច្រើន​ដង លុះ​មក​ថ្ងៃទី​១៥​ ខែកញ្ញា​ ​ឆ្នាំ​២០១៦ វេលា​ម៉ោង​កើតហេតុ​ខាងលើ ទើប​បាត់​ឪពុក​ហើយ​ដើររក​មើល​ក៏​ប្រទះឃើញ​ឪពុក​របស់ខ្លួន​ចងក នៅ​ដើម​ស្វាយ​ខាងក្រោយ​ផ្ទះ​ស្លាប់បាត់​ហើយ ដោយ​ចងក​នឹង​ខ្សែ​គោ​។ 

    តាម​ការពិនិត្យ​របស់​ជំនាញ​នគរបាល​បច្ចេក​​ទេស​ស្រុក និង​ប៉ុស្តិ៍​ម្កាក់ អាជ្ញាធរ​ឃុំ ពេទ្យសព បង្ហាញថាជនរងគ្រោះ​ពិតជា​បាន ចងក ប្រាកដ​មែន បាន​ប្រគល់​សព​ជូនទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់