adverise with khmeread 14344093 1302465853119858 5751186134407124873 n

លោក​អគ្គរាជទូត​ខ្មែរ​ជួយសង្គ្រោះ​ពលករ​ខ្មែរ​ពី​កណ្ដាប់ដៃ​ជនជាតិ​ចិន​បាន​ហើយ​ជួយ​ណែនាំ​ផ្លូវច្បាប់​ថែមទៀត​(​មាន​វីដេអូ​)

    ​មាន​ករណី​មេការ​ជា​ជន​ជាតិចិន​ម្នាក់​បាន​ប្រើ​អំពើហិង្សា និង​បៀតបៀន​មកលើ​ពល​ការិនី​ខ្មែរ​ម្នាក់​ឈ្មោះ សួង ស្រី​និ​ត អាយុ ២៨​ឆ្នាំ មកពី​ភូមិ​អង្គ​ស្វាយចេក ឃុំ​ចារ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ កំពុង​បម្រើ​ការងារ​ផ្នែក​ឧស្សាហកម្ម នៅ​តំបន់​ភូ​ឆន់ ខេត្ត​ខ្យង​គី​ដូ​នៅវេលា​ម៉ោង ១០​យប់ កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦​។​

​    ​ហើយ​ឯកឧត្តម ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត និង​ក្រុមការងារ បាន​ជួប​ផ្ទាល់​ជាមួយ​ជនរងគ្រោះ ស្ដាប់​ការលើកឡើង និង​សំណូមពរ​របស់​ជនរ​ង​គ្រោះ និង​បានផ្ដល់​ថវិកា​ដើម្បី​យក​ជនរងគ្រោះ​ទៅពិនិត្យ​ក្បាល​នៅ​មន្ទីរពេទ្យ​ទាំងយប់ ដែលមាន​សភាព​ធ្ងន់ធ្ងរ​។​

​    ​បន្ថែម​ពីលើ​នេះ ក្រុមការងារ​ស្ថានទូត​បាន​ទាក់ទង​ប្ដឹងទៅ​ប៉ុស្ដិ៍​ប៉ូលិស​នៅ​តំបន់​ភូ​ឆន់ ដើម្បី​ឃាត់ខ្លួន​ជនដៃដល់​មក​ទទួលទោស​តាមច្បាប់ ហើយ​នៅ​ព្រឹកស្អែក​ស្ថានទូត​នឹង​ចេញ​កំណត់​ទូត​មួយ​បន្ថែមទៀត​ផ្ញើ​ទៅ​ស្ថាប័ន​ប៉ូលិស​តំបន់​ភូ​ឆន់ ដើម្បី​ដាក់បន្ទុក​ក្នុងការ​ប្ដឹងទៅ​ជនដៃដល់​។​

​    ​ហើយ​លោក​ឯកអគ្គរាជទូត ក៏បាន​ណែនាំ​ជនរងគ្រោះ​ផ្លូវច្បាប់​មួយចំនួន​ដល់​ជនរងគ្រោះ​ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖​

 

adverise with khmeread

មតិយោបល់