adverise with khmeread 0

ទាំងនេះ​ជា​មុខងារ​លាក់​មុខ​ពិសេស​នៅលើ iOS 10 ដែល​អ្នក​ប្រើ​មិនទាន់​បានដឹង​នៅឡើយ​

    ​ក្រុមហ៊ុន Apple ទើបតែ​ចេញ iOS 10 ថ្មី​បំផុត​មាន​មុខងារ​ជាច្រើន​ដែល​អ្នក​គួរតែ​ដឹង​។ ខាងក្រោម​នេះ​គឺជា​មុខងារ​លាក់ខ្លួន​របស់ iOS 10​។​

​    ​១. អាច​លុប​កម្មវិធី​ដែលមាន​ស្រាប់​របស់ iOS 10 បាន​។​

​    ​២. ប្រើ Siri និយាយ​ទៅកាន់​កម្មវិធី​ភាគី​ទី​បី (WeChat, Whatsapp...) បាន​។​

​    ​៣. Map កាន់តែ​ឆ្លាត​ជាង​មុន និង​មានកា​រចនា​ថ្មី​។​

​    ​៤. Apple News បង្ហាញ​ព័ត៌មាន​ដែល​កំពុង​ក្ដៅ​ខ្លាំង ហើយ​ចំណងជើង​នឹង​បង្ហាញ​នៅលើ Lock Sreen ជាមួយនឹង Widget ថ្មី​។​

​    ​៥. កម្មវិធី Photos កាន់តែ​ឆ្លាត​ជាង​មុន វា​អាច​រៀបចំ​រូបភាព​តាម​តំបន់​នៃ​ទីតាំង​របស់​អ្នក​ថត (​ឧ​. កំពង់សោម ភ្នំពេញ​...) ហើយ​អ្នក​អាច​រៀប​វា​ជា Grid ក៏បាន​និង​រៀបចំ​ខ្លួនឯង​ក៏បាន​។​

​    ​៦. កម្មវិធី Photo ដដែល​រឹតតែ​ឆ្លាត ដោយ​រូបភាព​វា​រៀប​តាម​មុខ​មនុស្ស​។ វា​អាច​សម្គាល់​លើ​មុខ និង​រៀប​រូបនោះ​ទុក​ម្ដុំ​។​

​    ​៧. ក្រវៀស​ពីឆ្វេង​មក​ស្ដាំ អ្នកនឹង​ឃើញ Widget ថ្មី​គួរឱ្យ​ចាប់អារម្មណ៍​។​

​    ​៨. កម្មវិធី​បណ្ដាញ​សង្គម​ទាំងអស់​នៅលើ iOS 10 អាច​ផ្ញើ​ជាទី​តាំង​តាម Chat បាន​។​

​    ​៩. សរសេរ​អក្សរ​ហើយ អាចធ្វើ​ឱ្យមាន​ចលនា ឬ​ចេញ​ជា​រូប​ផ្សេង​តាម​អ្នក​ចង់បាន​តាមរយៈ​ស​ន្ទ​នា​គ្នា​នៅលើ​កម្មវិធី Chat​។​

​    ​១០. Control Centre មានការ​ផ្លាស់ប្ដូរ​ថ្មី ដោយមាន​ពីរ​ផ្ទាំង​ផ្សេងគ្នា​។​

​    ​១១. កម្មវិធី​កំណត់​ម៉ោង​រោទិ៍​ប្លែក​ជាង​មុន​។​

​    ​១២. មុខងារ​ថ្មី​ប៉ះ Home Button បី​ដង​នឹង​ចូលទៅ​កាមេរ៉ា​ភ្លាម​។ របៀប​បើកចូលទៅ General Settings > Accessibility > Magnifier៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់