adverise with khmeread 14365375 1060383624076552 1260917199 n

ស្ទះ​ចរាចរណ៍​ដល់ក! រថយន្ត​កុងតឺន័រ​បុក​រថយន្ត​កូ​រ៉​ពេល​ឆ្លងផ្លូវ បណ្តាលឱ្យ​ក្រឡាប់​ដេក​លើ​ថ្នល់​ច្រងាង​ (មានវីដេអូ)

    ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយគ្រឿង ពេល​កំពុងធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៤ បាន​ទៅបុក​រថយន្ត​កូរ៉េ​ចំ​កាប៊ីន ខណៈ​ឆ្លងផ្លូវ ពី​ជើង​ទៅ​ត្បូង មុខ​វិទ្យាល័យ​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ នៅវេលា​ម៉ោង៤ និង៥០​នាទី​ព្រឹក​ទៀបភ្លឺ ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦​នេះ តែ​សំណាងល្អ គ្មាន​អ្នករងគ្រោះ​ទេ​។​

    សមត្ថកិច្ច​មូលដ្ឋាន បាន​បញ្ជាក់ថា មុនពេល​កើតហេតុ រថយន្ត​កូរ៉េ បាន​បើក​ចេញពី​ផ្លូវ រោងចក្រ QMI ស្រាប់តែ​ពេល​ឆ្លងផ្លូវ​ជាតិ​លេខ​៤​នោះ ក៏​រថយន្ត​កុងតឺន័រ មកដល់​បុក​ពេញ​មួយ​ទំហឹង បណ្តាលឱ្យ​ក្រឡាប់​តែម្តង​។​

    ក្រោយ​កើតហេតុ​អ្នកបើករថយន្ត​ទាំង​២​នាក់ បាន​រត់គេចខ្លួន​អស់ បន្សល់​រថយន្ត​នៅ​កន្លែ​ងកើតហេតុ បណ្តាលឱ្យ​កកស្ទះ​ចរាចរណ៍​ដល់ក ទំរាំ​សមត្ថកិច្ច យក​ចេញពី​ផ្លូវ​បាន​ចំ​ណាយពេល​យ៉ាងយូរ៕

 

adverise with khmeread

មតិយោបល់