adverise with khmeread Unnamed %281%29

ប៉ូលិស​ចាប់​ចោរឆក់​ទូរស័ព្ទ​ជនបរទេស​ម្នាក់​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ជ័យជំនះ​នៃ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​០២​នាក់​ពីបទ​ឆក់​ទូរស័ព្ទដៃ​ជនបរទេស នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​ពន្លក ផ្លូវ​ព្រះស៊ី​សុវត្ថិ​ភូមិ​១ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​នៅ​ថ្ងែ​១៥ ខែកញ្ញា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១២ ​និង​២០​នាទី​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ OKIGBO OBINNA ភេទ​ប្រុស ​អាយុ​៤៣​ឆ្នាំ ជនជាតិ នី​ហ្សេ​រី​យ៉ា មុខរបរ​លក់ដូរ​ស្នា​ក់នៅ​ផ្ទះជួល ផ្លូវលំ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

    ចំណែក​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ជា តាំង​ហុង ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ផ្ទះជួល​លេខ A០៥ ផ្លូវ ៩០៧ សង្កាត់​ទូល​សង្កែ ខណ្ឌឫស្សីកែវ​រាជធានី​ភ្នំពេញ​។ វត្ថុតាង​ចាប់យក​បាន​មាន​គឺ​ទូរ​ស្ទ​ព័​ដៃ​ម៉ាក​សាំ​ស៊ុ​ង GALAXY S6 ត្រូវបាន​ប្រគល់ជូន​ជនរងគ្រោះ​វិញ​និង​ម៉ូតូ​ម៉ាក C125 សេរី​ឆ្នាំ​២០១៦ ព​ណ៌ខ្មៅ ស្លាក​លេខ ភ្នំពេញ ​1FU 8597 ​លេខ​តួ និង​លេខ​ម៉ាស៊ី​ន​ 9554623 ​ជា​មធ្យោបាយរ​បស់ជនស​ង្ស័​យ​ជិះ​ធ្វើ​សកម្មភាព​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី៕

adverise with khmeread

មតិយោបល់