adverise with khmeread 1

ក្មេងស្រី​អាយុ ៤ ឆ្នាំ​កើត​មហារីក បាន​រៀបការ​ជាមួយ​គ្រូពេទ្យ​ប្រុស​ដូច​បំណង​មុនពេល​នាង​ស្លាប់​

    ​យោងតាម​វេ​ប​សាយ Daily Mail អ្នកជំងឺ​មហារីក​អាយុ ៤ ឆ្នាំ បាន​រៀបការ​ដូច​បំណង​ក្នុង​សប្ដាហ៍​នេះ នៅពេល​នាង​រៀបការ​ជាមួយ​កិ​លា​នុប្ប​ដ្ឋា​យិ​កា​ប្រុស​សំណព្វ​របស់​នាង​។​

​    ​មាន​ចិញ្ចៀន​រៀបការ នំ​ខេ​ក និង​តុក្កតា​ជ័រ​ពណ៌​ផ្កាឈូក ភ្ជាប់​ជាមួយ​សញ្ញា​មួយ​ថា "​ទើបតែ​រៀបការ​" ដែល​បាន​ធ្វើឡើង​នៅ​មន្ទីរពេទ្យ Albany Medical Center ក្នុង​ទីក្រុង​ញ៉ូ​វ​យ៉​ក​។​

​    ​សុបិន​របស់ Abby ក្លាយជា​ការពិត​ដោ​សារ​តែ​កិ​លា​នុប្ប​ដ្ឋា​យិ​កា​ប្រុស​លោក Matt Hickling ជា​មនុស្ស​ម្នាក់​គត់​ដែល​ក្មេងស្រី​តូច​នេះ​លង់​ស្នេហ៍​នៅ​មន្ទីរពេទ្យ​។​

​    ​លោក Matt បានឮ​ពី​ម្ដាយ​របស់ Abby ថា​កូនស្រី​របស់គាត់​រីករាយ​ជាខ្លាំង​ដែល​បានមក​កាន់​គ្លីនិក​សម្រាប់​ការព្យាបាល​ក្នុង​សប្ដាហ៍​នោះ ពីព្រោះ​នាង​ទន្ទឹង​រៀបការ​ជាមួយនឹង​លោកគ្រូ​ពេទ្យ​នោះ​ជាខ្លាំង​។​

​    ​កិ​លា​នុប្ប​ដ្ឋា​យិ​កា​ប្រុស​នោះបាន​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ជាខ្លាំង ប៉ុន្ដែ​ការភ្ញាក់ផ្អើល​នោះ​មិន​បានយូរ​ទេ​។​

​    ​ដោយមាន​ការសហការ​គ្នា​យ៉ាង​ល្អ Matt និង​បុគ្គលិក​ក្នុង​មន្ទីរពេទ្យ​បានរៀបចំ​ពិធី​រៀបការ​តែ ២៤ ម៉ោង​ប៉ុណ្ណោះ​៕

 

adverise with khmeread

មតិយោបល់