adverise with khmeread 2

កីឡាករ Aubameyang បាន​ក្លាយជា​ម្ចាស់​តំណែង​កីឡាករ​ល្អ​ជាងគេ​ប្រចាំឆ្នាំ​ក្នុង​តំបន់​អាហ្វ្រិក​

​កីឡាករ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ហ្គា​បុ​ង Aubameyang បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​ជាងគេ​ប្រចាំឆ្នាំ​ក្នុង​តំបន់​អាហ្វ្រិក​នា​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។ 

​ខ្សែប្រយុទ្ធ​ពោរពេញ​ទៅដោយ​សម្ថ​ភាព​របស់​ក្រុម Borussia Dortmund មួយរូប​នេះ​បានទទួល​សម្លេងឆ្នោត​ចំនួន ១៤៣ សម្លេង​លើ​ម្ចាស់​តំណែង ៤ សម័យកាល Yaya Toure ដែលមាន ១៣៦ សម្លេង ហើយក៏​ជា​កីឡាករ​ដែល​មកពី​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក​កណ្តាល​ដំបូង​គេ​ដែរ ដែល​បានឈ្នះ​ពានរង្វាន់​នេះ​។ 

​កីឡាករ​រូបនេះ​ទទួលបាន​ការគាំទ្រ​ខ្ពស់​ទោះបី​ក្រោយពី​បានបញ្ចប់​ឆ្នាំ ២០១៥ រូបគាត់​មិនអាច​ឈ្នះ​ពាន​សូម្បី​តែមួយ​ជាមួយ​ក្លឹប​និង​ប្រទេស​ក៏ដោយ​។ គាត់​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ​ហ្គា​បុ​ង ដែល​បាន​ធ្លាក់​ចេញពី​ការប្រកួត​ជើង​ទីមួយ​នៃ​ពានរង្វាន់​ខាប់​ជាតិ​ក្នុង​តំបន់​អា​ហ្រិ្វ​កវគ្គ​ផ្តាច់ព្រ័ត្រ ដែល​បានចាប់ផ្តើម​នៅ​ដើមឆ្នាំ ២០១៥ ហើយក៏​បានបញ្ចប់​នៅ​លេខ​រៀង​ទី ៧ ជាមួយ​ក្រុម Borussia Dormund ក្នុង​លី​ក​កំពូល​អាល្លឺម៉ង់ Bundesliga នា​រដូវ​កាល​មុន​ផងដែរ​៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់