adverise with khmeread 14360531 1120218298065044 2120553733 o

ស្គាល់​អត្តសញ្ញាណ​ជនសង្ស័យ​២​នាក់​វាយ​ប្លន់​យក​ម៉ូតូ​នៅ​ច្បារអំពៅ​

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ដែល​បានធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​កាលពី​ថ្ងៃទី១៤​ កញ្ញា​ ឆ្នាំ​២០១៦ ម៉ោង​១១ ​និង​១៥​នាទី​យប់​ នៅ​ចំណុច​ផ្លូវ​៦៤៤ កែង​ផ្លូវលំ ភូមិ​ដើម​អំពិល សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ ត្រូវបាន​ប្រជាពលរដ្ឋ​វាយ​ស្ទើរ​ស្លាប់​នោះ ឥឡូវ​ស្គាល់​អត្តសញ្ញាណ​ហើយ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​០២​នាក់​គឺ​១-​ឈ្មោះ ​ឋាន ថុ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ត្រពាំង​ជ​រ័ ឃុំ​ម្រាម ស្រុក​រមាសហែក ខេត្តស្វាយរៀង និង ២-​ឈ្មោះ ​ឌី សុភ័ក្ត្រ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ នគរ​បាន ឃុំ​ទី​៥ ស្រុក​កងមាស ខេត្តកំពង់ចាម។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ​ ​ជា ចាន់ណា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​១០២ ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ មុខរបរ​លក់​បា​យស​ម្ល។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​និង​មិត្តភក្តិ ជិះ​ម៉ូ​តូ​ម៉ាក Suzuki nex110 ពណ៌ លឿងខ្ចី ពាក់​ស្លាក​លេខ​ភ្នំពេញ 1BL-2032 លេខ​តួ​-​លេខ​ម៉ាស៊ីន ១០០២៥១ ចេញពី​ផ្សារ​ច្បារអំពៅ​ត្រឡប់ទៅផ្ទះ។​

    ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់​តែមាន​ជនសង្ស័យ ៣​នាក់ ឈ្មោះ​ថា​ន​ថុ​ន, ​ឈ្មោះ​ឌី សុភ័ក្ត្រ និង​ម្នាក់ទៀត​មិន​ស្គាល់ឈ្មោះ បាន​ដើរមក​ជិត រួច​វាយ​ជនរងគ្រោះ​មួយ​ដៃ​ចំ​មុខ​បណ្តាលឱ្យ​ដួល​ម៉ូ​តូ ហើយ​ជនសង្ស័យ​ក៏​យក​ម៉ូ​តូ​នាំគ្នា​ជិះ​គេចខ្លួន។​

    ពេលនោះ​ក្រុមគ្រួសារ​ជនរងគ្រោះ​នាំគ្នា​ជិះ​ដេញតាម​ដល់​មុខ​មហោស្រព​ចតុមុខ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ក៏​ឃើញ​ជនសង្ស័យ រួច​ស្រែក​ឱ្យគេ​ជួយ​ចាប់ ត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​ចាប់បាន​ជនសង្ស័យ ២​នាក់​វាយ​ឱ្យ​របួសធ្ងន់ និង​ដកហូត​បាន​ម៉ូ​តូ​ជនរងគ្រោះ​មកវិញ។​ ចំណែក​បក្ខ​ពួកវា​ម្នាក់ទៀត បានរត់គេចខ្លួន​បាត់​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នាំយកទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី៕​

adverise with khmeread

មតិយោបល់