adverise with khmeread 0

តារា​បង្ហាញ​ម៉ូត​អង់គ្លេស​នាង Aisleyne ប្រាប់​អា​ថ៍កំ​បាំង​ដែល​ជួយ​នាង​ធ្វើ​ប្រតិបត្តិការ​លើ​គ្រែ​បានយូរ​

    ​នាង​បាន​ទាក់​ចំណាប់អារម្មណ៍​ពីសារ​ធារ​ណៈ​ជន​ចាប់តាំងពី​បង្ហាញខ្លួន​ក្នុង​កម្មវិធី Big Brother ក្នុង​ឆ្នាំ ២០០៦​។​

     ​តាំងពី​ពេលនោះ​មក គេ​បានឃើញ​តារា​រូបនេះ​រីករាយ​នឹង​ជីវិត​ដ៏​ហ៊ឺហា ជីវិត​ផ្លូវភេទ​ដ៏​ពេញចិត្ត និង​ជីវិត​បែប​យុវវ័យ​ដែល​កម្មវិធី​បាន​ផ្តល់ឱ្យ ក្នុងនោះ​រួមទាំង​កម្មវិធី​ជប់លៀង​ដ៏​វីវក់​ផងដែរ​។​

​    ​ទោះយ៉ាងណា នាង Aisleyne វ័យ ៣៧ ឆ្នាំ​បាន​កាត់បន្ថយ​ជីវិត​បែប​វីវក់​របស់​នាង ដោយ​ផ្តោតទៅលើ​សុខភាព​ផ្ទាល់ខ្លួន​ជំនួស​វិញ​។ ហើយ​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​នោះ​គឺ នាង​បាន​រកឃើញ​វិធី​ដ៏​ល្អប្រសើរ​បំផុត​ដើម្បី​ជំរុញ​ជីវិត​ផ្លូវភេទ​របស់​នាង​ឱ្យ​កាន់តែ​ប្រសើរ​។​

​    ​ដោយនិយាយ​ជាមួយ DailyStarOnline អំពី​កម្មវិធី 7 Minutes Workout ថ្មី​របស់​នាង នាង Aisleyne បាន​លាតត្រដាង​ថា លំ​ហាត់ប្រាណ​គឺជា​គ្រឿង​ដែល​ធ្វើឱ្យ​នាង​មាន​អារម្មណ៍​ផ្លូវភេទ​អស្ចារ្យ​បំផុត​ក្នុង​ជីវិត​។​

​    ​នាង​បាន​ពន្យល់ថា "​ខ្ញុំ​បាន​បោះបង់​បែបផែន​ជីវិត​ជប់លៀង​បែប​ស្រី​ស៊ីវីល័យ ហើយ​ឥឡូវ​ការ​ឈ្លក់​វង្វេង​ថ្មី​របស់ខ្ញុំ ការ​ងប់​ង​ល់​ថ្មី​របស់ខ្ញុំ​គឺ​លំ​ហាត់ប្រាណ​។ ខ្ញុំ​ពិតជា​ពេញចិត្ត​វា​ខ្លាំងណាស់ ហើយ​វា​ហាក់ដូចជា​ថ្នាំ​ប៉ូវ​កម្លាំង​អ៊ីចឹង​។ វា​ជា​ថ្នាំ​ធ្វើឱ្យ​យើង​សប្បាយ ជា​ថ្នាំសម្រើប និយាយ​រួម​វា​ជា​អ្វីៗ​ទាំងអស់​។ វា​ក្លាយជា​ជីវិត​ខ្ញុំ​ហើយ​ឥឡូវនេះ​។ មនុស្ស​ច្រើនណាស់​មិនបាន​យល់​ពី​អត្ថប្រយោជន៍​នៃ​លំ​ហាត់ប្រាណ​ថា​តើ​វា​សំខាន់​កម្រិតណា​ឡើយ​ក្នុង​ជីវិត​របស់​មនុស្ស​"​។​

​    ​នៅពេល​សួរ​អំពី​រាង​ដ៏​ឡូយ និង​ស្អាត​របស់​នាង តារា​រូបនេះ​បាន​លាតត្រដាង​ថា នាង​ធ្វើការ​ហាត់ប្រាណ​ខ្លាំង ហើយ​ជីវិត​របស់​នាង​ក៏​ល្អប្រសើរ​។ នាង​បាន​ប្រាប់ថា "​វា​អាចធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ល្អប្រសើរ​ចំពោះ​អ្វីៗ​ទាំងអស់ ទាំង​ជីវិត ជំនឿ​ចិត្ត ទំនាក់​ទ​នង​ស្នេហា និង​អ្វី​ទាំងអស់​"​។​

​    ​នាង​ថែមទាំង​លាតត្រដាង​ទៀតថា ជីវិត​ផ្លូវភេទ​របស់​នាង​ក៏បាន​ល្អប្រសើរ​ដល់​ទៅ ១០០% ផងដែរ​។​

​    ​និយាយ​អំពី​ថា​តើ​នាង​អាច​រួមភេទ​បានយូរ​របៀប​ម៉េច និង​ថា​តើ​នាង​បាន​ស្វែងយល់​ពី​គន្លឹះ​នេះ​យ៉ាងដូចម្តេច Aisleyne បាន​និយាយថា "​អ្នកមាន​ទំនុកចិត្ត​ជាង​មុន អ្នកមាន​កម្លាំង​ជាង​មុន អ្នក​អាច​អង្គុយច្រហោង​បានល្អ ដូច្នេះ​ប្រើការ​ស្រមើល​ស្រមៃ​របស់​អ្នក​។ ហើយ​ចំណង់​ផ្លូវភេទ​របស់​អ្នក​ក៏​កើនឡើង​ផងដែរ​។ បំភ្លេច​អំពី​ការផឹក​គ្រឿង​ស្រវឹង​ហើយ​រួមរក្ស​! ទៅ​ក្លឹប​ហាត់ប្រាណ​វិញ លើក​អាល់​ទែ​រ​បួន​ប្រាំ​ដង​ហើយ​រួមភេទ វា​ល្អ​ជាង​។ វា​ជា​បញ្ចេញ​អ័រម៉ូន​ស្រើបស្រាល Endorphins"​។​

​    ​នាង​បាន​បន្តថា "​នៅពេលដែល​អ្នកមាន​រាងកាយ​ល្អ អ្នកមាន​អារម្មណ៍ល្អ ហើយ​បើ​អ្នក​ហាត់ប្រាណ​តែ​បន្តិច អ្នកនឹង​ចាប់ផ្តើម​មាន​អារម្មណ៍​ផ្លូវភេទ និង​រួមរក្ស​បានយូរ​ជាមិនខាន​"៕

 

adverise with khmeread
ប្រភព៖ DailyStar

អ្នកនឹងចូលចិត្ត

មតិយោបល់