adverise with khmeread Unnamed %281%29

បុរស​ម្នាក់​ទិញ​ក្របី​ដឹក​តាម​រថយន្ត​ទម្លាក់​ចុះ​ដឹក​ដល់ផ្ទះ​ត្រូវ​ក្របី​វ័ធ​ស្លាប់

    ពោធិ៍សាត់ ៖ បុរស​ជនជាតិខ្មែរ​អ៊ិ​ស្លាម​ម្នាក់​ត្រូវបាន​ស្លាប់​ស្រប​ពេលដែល​បុរស​រូបនេះ​ទើប​ទម្លាក់​ក្រ​បី​ចុះ​ពីលើ​រថយន្ត​ ពេល​ដឹក​ដល់ផ្ទះ​ត្រូវ​ក្របី​វ័ធ​ស្លាប់ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១១​ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៤ ​ខែកញ្ញា ​ឆ្នាំ​២០១៦​ ស្ថិតនៅ​ភូមិ​ចាម​ថ្មី ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

    សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ​ ម៉ាត់ ឡេះ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​បាន​បាន​ទិញ ក្របី​ឈ្មោល​ស្ទាវ​ធំ​ដឹក​តាម​រថយន្ត។ ​ខណៈពេល​ដឹក​មកដល់​ផ្ទះ​ជនរងគ្រោះ​ក៏បាន​ទម្លាក់​ក្របី​ចុះ​ពីលើ​រថយន្ត​ភ្លាមៗ​នោះ​ស្រាប់តែ​ក្របី​ឈ្មោល​ស្ទាវ​១​ក្បាល​នោះ​ស្ទុះ​មក​វ័ធ​ម្ចាស់​ឯង​ទើបតែ​ទិញ​មក​នោះ មុត​ជាច្រើន​កន្លែង​ទោះជា​ក្រុមគ្រួសារ​ស្ទុះ​ទៅ​ជួយ​យ៉ាងណា​ក៏​ជួយ​មិន​ឈ្នះ​ទើប​បណ្តាលឱ្យ​ជនរងគ្រោះ​ស្លាប់​តែម្តង។​

    ប្រភព​បាន​បន្តថា ជនរងគ្រោះ​ឈ្មោះ ​ម៉ាត់ ឡេះ ជា​ឈ្មួញ​ទិញ​គោ ក្របី​លក់​ចេញ​ទិញ​ចូល ក្រោយពេល​វ័ធ​ជនរងគ្រោះ​ស្លាប់​ទើប​ចាប់​ក្របី​នេះ​បាន​ដោយ​ក្រុមគ្រួសារ អ្នក​នៅ​ជិតខាង​ក្នុងភូមិ​ជាមួយ​ ជួយ​លើក​សាកសព​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ជនជាតិ​របស់ខ្លួន​៕

adverise with khmeread

មតិយោបល់