adverise with khmeread Unnamed %281%29

លួច​ទូរស័ព្ទ​ភ្ញៀវ​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​...​ចាប់បាន​នៅ​ខេត្តកំពង់ស្ពឺ​

    ព្រះសីហនុ ៖ ជនសង្ស័យ​២​នាក់​បានធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទដៃ​ពី​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ប៉ូឡូញ​២​នាក់​នៅ​ចំណតរថយន្ត​ក្រុងព្រះសីហនុ  ហើយ​គេចខ្លួន​ត្រូវបាន​ប៉ូលិស​ស្ទាក់​ចាប់ខ្លួនបាន​នៅ​ខេត្តកំពង់ស្ពឺ។​

    ប៉ូលិស​និយាយថា កាលពី​វេលា​ម៉ោង​៤​ និង​៣០​នាទី​ល្ងាច ថ្ងៃទី​១៣​ កញ្ញា ​​ឆ្នាំ​២០១៦ ប៉ូលិស​ការិយាល័យ​កណ្តា​ល​ព្រហ្មទណ្ឌ បានទទួល​បណ្តឹង​ពី​ជនរងគ្រោះ​ឈ្មោះ NATALIA SZER EHENT  ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិ​ប៉ូឡូញ កាន់​លិខិតឆ្លងដែន​លេ​ខ EE85452735 (​បាត់​ទូរស័ព្ទដៃ​ម៉ាក អាយ​ហ្វូ​ន 5s មួយគ្រឿង) ​និង​ឈ្មោះ BAJKEZY  STZTOFKARAL ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ប៉ូឡូញ កាន់​លិ​ខិ​ឆ្លងដែន​លេខ  ED5705404 (​បាត់​ទូរស័ព្ទដៃ​ម៉ាក សាម​សុង s5 មួយគ្រឿង) ខណៈពេលដែល​ជនរងគ្រោះ ជិះ​រថយន្តឈ្នួល​ក្រុង ពី​ខេត្តសៀមរាប​មក​ខេត្ត​ព្រះសីហនុ ដល់​ចំណតរថយន្ត​ម៉ោង​៦​ព្រឹក ថ្ងៃទី​១៣​ កញ្ញា ​២០១៦ ទើប​ដឹង​បាត់​ទូរស័ព្ទដៃ។​

    ប៉ូលិស​បន្តថា បន្ទាប់ពី​បានទទួល​បណ្តឹង​ប៉ូលិស​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ លោក​ស្នងការរង​ទទួលបន្ទុក ការិយាល័យ​ទេសចរណ៍ និង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤ ធ្វើការ​ស្រាវជ្រាវ​តាម​ជំនាញ ទើប​យើង​កំណត់​បាន​ជនសង្ស័យ។ ហើយ​ជនសង្ស័យ​នេះ កំពុង​ជិះ​រថយន្តក្រុង ពី​ខេត្ត​ព្រះសីហនុ​ដល់​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​ហើយ។​

    ប៉ូលិស​ការិយាល័យ​កណ្តា​ល​ព្រហ្ម​ទ​ណ្ឌ បានផ្ដល់​ដំណឹង​ឱ្យ​លោក​ស្នងការរង និង​ជា​ប្រធានការិយាល័យ​កណ្ដាល​នគ​របាល​ព្រហ្មទណ្ឌ ខេត្តកំពង់ស្ពឺ ជួយ​អន្តរា​គម​ន៏ ស្ទាក់​ចាប់បាន​នៅ​ម៉ោង១១ ​និង​៣០​នាទី​យ​បើ​ថ្ងៃទី​១៣​ កញ្ញា​ ២០១៦។​

    ប៉ូលិស​បន្តទៀតថា ជនសង្ស័យ​ឈ្មោះ វៀច សុខ​ភា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ ភូមិ​តា​លឹ​ង ឃុំ​សេម​ក្សាន ស្រុក​ឧ​ត្តុ​ង ខេត្តកំពង់ស្ពឺ ធ្លាប់​ជាប់ ពន្ធនាគារ ចំនួន​១​លើក រយៈពេល​២​ឆ្នាំ ក្នុង​ឆ្នាំ​២០១៣ ពីបទ​លួច​សម្ភារៈ​ក្នុង​រថយន្តក្រុង។ ​វត្ថុតាង​ចាប់យក​បាន  ​ទូរស័ព្ទដៃ​ចំនួន ២​គ្រឿង របស់​ជនរងគ្រោះ ហើយ​បាន​ប្រគល់ឱ្យ​ម្ចាស់​វិញ​ហើយ។ ​ចំណែក​ជនសង្ស័យ កម្លាំង​ជំនាញ កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ៕
 

adverise with khmeread

មតិយោបល់