adverise with khmeread Unnamed %282%29

ប៉ូលិស​ស្រុក​ទឹកផុស​ចាប់ខ្លួនបាន​បន្ថែ​ម​ជនសង្ស័យ​៤​នាក់​ទៀត​ពាក់ព័ន្ធ​គ្រឿងញៀន​

    កំពង់ឆ្នាំង ៖ ជនសង្ស័យ​៤​នាក់​ទៀត​ត្រូវបាន​ប៉ូលិស​ស្រុក​ទឹកផុស​ចាប់ខ្លួនបាន​បន្ថែ​ម​ទៀត​នា​ថ្ងៃទី​១៤ ​ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​៦​ភូមិ​តា​កាប ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដោយ​ដកហូត​បាន​វត្ថុតាង​មួយចំនួន។​

    ប៉ូលិស​និយាយថា ប៉ូលិស​បាន​បន្ត​ការស៊ើបអង្កេត​ករណី​ជួញ ដូរ​ និង​ប្រើប្រាស់ នូវ​សារធាតុ​ញៀន​ខុសច្បាប់​ដោយ​រកឃើញ​បន្ថែម​ និង​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ទៀត​នៅ​ភូមិ​តា​កាប ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​១.ឈ្មោះ ​ប៊ិន សំ​បៃ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ, ២.​ឈ្មោះ​ ឌុល ច​ន្ធី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​, ៣.​ឈ្មោះ​ គឹម តាក់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​៤.ឈ្មោះ នួន ស៊ី វេន ស៊ី​វ៉េ​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ។ ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​បាន ម្សៅ​ពណ៌​ស សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន​១​កញ្ចប់​តូច ម៉ូតូ​១​គ្រឿង ឧបករណ៍​វេច​ខ្ចប់​ថ្នាំញៀន និង​ឧបករណ៍​ជក់​ថ្នាំញៀន​មួយចំនួន រួច​បញ្ជូនទៅ​ស្រុក​ចាត់​ការបន្ត៕​

adverise with khmeread

មតិយោបល់