adverise with khmeread 1

Neymar ចា្រនចោលសំណើទិញពី PSG ក្នុងតម្លៃ ៤២ លោនផោនបូកទាំងយន្តហោះ និងសណ្ឋាគារមួយ

    ​Neymar បាន​បដិសេធ​កិច្ចព្រមព្រៀង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​ដែលមាន​តម្លៃ ៤២​លាន​ផោន សិទ្ធិ​ជិះ​យន្តហោះ​ផ្ទាល់ខ្លួន និង​ចូលដេក​សណ្ឋាគារ ដើម្បី​ចូលរួម​ជាមួយនឹង​ក្លឹប​សេដ្ឋី​ប្រេង​អារ៉ាប់ Paris Saint-Germain ក្នុង​ទីផ្សារ​រដូវក្តៅ​កន្លងទៅនេះ​។​

​    ​ខ្សែប្រយុទ្ធ​របស់​ក្រុម​អ្នកមាន​បុណ្យ Barcelona រូបនេះ ត្រូវបាន​ផ្សាភ្ជាប់​ជាមួយនឹង​ការផ្ទេរ​ជាច្រើនលើក​ក្នុងអំឡុង​ទីផ្សារ​ដោះដូរ រួមទាំង​លទ្ធភាព​ផ្ទេរ​ដែល​ប៊ិះ​កើតឡើង​ជាមួយ​បិសាច​ក្រហម Manchester United ទៀត​។ ជំនួស​មកវិញ គាត់​បានជ្រើសរើស​ដាក់​ប៊ិក​ទៅលើ​ក្រដាស​ដើម្បី​ចុះហត្ថលេខា​លើ​កុងត្រា​រយៈពេល​ប្រាំ​ឆ្នាំ​ស្នាក់នៅ​បន្ត​លើទឹក​ដី Nou Camp​។​

​    ​យោងតាម​វេ​ប​សាយ Marca អេ​ស្ប៉ា​ញ និង​ភ្នាក់ងារ​ផ្ទាល់ខ្លួន​របស់គាត់​លោក Wagner Ribeiro បានឱ្យដឹងថា​កិច្ច​ច​ចារ​នេះ​បាន​កើតឡើង​រវាង​ប្រធាន​ក្លឹប PSG លោក Nasser Al-Khelaifi ដែល​បាន​ពិភាក្សារ​ជាមួយ Neymar និង​ឪពុក​របស់គាត់​នៅ​កោះ Ibiza៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់