adverise with khmeread Sofia vergara desktop hot pic

Sofia Vergara ជាប់ជាតារាស្រីដែលរកចំណូលបានច្រើនជាងគេ

          តារា​ស្រីកូន​កាត់​អាមេរិក​កូឡុំប៊ី Sofia Vergara បាន​នាំមុខគេ​នៅ​លើ​តា​រាង​​ចាត់ថ្នាក់​របស់​ទស្សនាវដ្តី Forbes ជាតារាឯកស្រីដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​សម្រាប់ភាព​យន្ត​ទូរទស្សន៍ ជា​លើក​ទី​៥​ជាប់ៗគ្នាកាល​ពី​ថ្ងៃពុធ ដោយ​រក​ចំ​ណូ​​លបាន​៤៣​លាន​ដុល្លារ​។

          Sofia Vergara វ័យ៤៤​ឆ្នាំ​ជា​តួឯក​ស្រីក្នុងរឿង “Modern Family” ដែល​រក​ចំណូល​បាន​ច្រើន​ជាង​តារា​សម្តែង​ផ្សេងទៀត​នោះ បាន​នាំមុខ​តារា​ស្រី​ Kaley Cuoco វ័យ៣០​ឆ្នាំ​ តួ​សម្តែង​ក្នុងរឿង Penny​ on The Big Bang Theory ដែល​រក​ចំណូល​បាន​២៤​,៥​លាន​ដុល្លារ​នៅ​ក្នុង​រយៈ​ពេល​១២​ខែ​គិតមក​ត្រឹម​ខែមិថុនា។

          ទស្សនា​វដ្តី Forbes បាន​ឲ្យ​ដឹងថា “​ចំណូលរបស់តារា​ស្រី​ដែល​មាន​តម្លៃខ្លួន​ខ្ពស់ទាំង​១៥​នាក់​នៅ​ក្នុង​ភាព​យន្ត​ខ្នាតតូច​សរុប​ចូល​គ្នាមានទឹកប្រាក់ ២០៨.៥​លាន​ដុល្លារ​រវាង​ខែមិថុនា​ឆ្នាំ​២០១៥​និង​ខែមិថុនា​ឆ្នាំ​២០១៦​ គឺកើន​៤៣,៥​លាន​ដុល្លារ​ច្រើនជាង​ចំណូល​សរុប​១៦៥លាន​ដុល្លា​រ​កាល​ពីឆ្នាំមុន”។

          តារាស្រី Mandy Kaling វ័យ៣៧​ឆ្នាំ​ បាន​ឡើង​ពីលេខ​រៀងទី​៨​មក​ឈរនៅ​លេខ​រៀងទី​៣​នៅ​ឆ្នាំ​នេះ ដោយ​រក​ចំណូល​បាន​១៥​លាន​ដុល្លារ។ ចំណែកតារា ស្រី Ellen Pompeo និង Mariska Hargitay ឈរនៅ​លេខ​៤ស្ទួនដោយ​រក​ចំណូល​​​បាន​១៤,​៥​លាន​ដុល្លារដូចគ្នា។

ចំណែក​តារាស្រីបូលីវូដ Priyanka Chopra ដែល​សម្តែង​ជា​តួអង្គភ្នាក់ងារ​ FBI ក្នុងរឿង​បែបឧក្រិដ្ឋកម្ម​បានជាប់ក្នុង​តារាង​នេះជាលើក​ដំបូង​ក្នុងលេខ​រៀង​ទី​៨​​និង​រក​ចំណូល​បាន​១១​លាន​ដុល្លារ៕.

adverise with khmeread

មតិយោបល់