adverise with khmeread 1

Moreno កាត់កន្ទុយសក់ពញ្ញាក់អារម្មណ៍ប្រិយមិត្តហង្សក្រហម តែបែរជាលេងពណ៌សក់ថ្មីរឹតតែយ៉ាប់ជាងពេលទុកកន្ទុយសក់ទៅទៀត

    ​ប្រិយមិត្ត​របស់​ហង្ស​ក្រហម Liverpool ត្រូវបាន Alberto Moreno ធ្វើឱ្យ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅលើ​បណ្តាញ​សង្គម Snapchat ខណៈដែល​ខ្សែការពារ​ស្លាប​ឆ្វេង​រូបនេះ បានបង្ហាញ​ពី​កន្ទុយ​សក់​ដែល​បាន​កាត់ចេញ​របស់គាត់ ក្នុង​គោលបំណង​បង្ហាញ​ពី​ពណ៌​សក់ទង់ដែង​ថ្មី​របស់គាត់​។​

​    ​មិនមែន​ត្រឹមតែ​ទម្រង់​មុខមាត់​ថ្មី​របស់ Moreno នោះទេ ដែល​មើលទៅ​ធ្វើឱ្យ​គួរឱ្យ​អស់សំណើច​ពី​អ្នកគាំទ្រ​ស្មោះស្ម័គ្រ​របស់ Liverpool ប៉ុន្តែ​នៅពេល​លេចឮ​ដំណឹង​ថា​រូបគេ​លេង​ម៉ូត​សក់​ថ្មី គ្រប់គ្នា​រំពឹងទុក​ខ្ពស់​ណាស់​ថា​គាត់​នឹង​ប្រែ​ទៅជា​មនុស្ស​ថ្មី​។​
​    ​
​    ​ទោះជា​យ៉ាងណាក្តី ក្រុម​អ្នកគាំទ្រ​មានការ​ខកចិត្ត​ដែល​ឃើញ Moreno ប្តូរ​ម៉ូត​សក់​អាក្រក់​មើល​សម្បើម​ណាស់​។​

​    ​សក់​ពណ៌​ទង់ដែង​កំពុង​ពេញនិយម​សម្បើម​ណាស់​ក្នុងចំណោម​តារាបាល់ទាត់​ឆ្នើមៗ​មួយចំនួន​ដូចជា Lionel Messi, Aaron Ramsey និង Neymar សុទ្ធតែ​នាំគ្នា​ស៊ី​ខ្សែ​តាម​គ្នា ហើយ​មើលទៅ Moreno ក៏​ពិបាក​ទប់​ជាប់​ណាស់​ក្នុង​រឿង​លេង​សក់​ពណ៌​តាម​គេ​នេះ​៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់