adverise with khmeread 1

Roy Keane ហៅ Guardiola ថា "Special One" មិនមែនលោក Jose ទេ

​     អតីត​ខ្សែប្រយុទ្ធ​ក្រុម​បិសាច​ក្រហម Manchester United សញ្ជាតិ​អៀរ​ឡង់ Roy Keane បានចាត់ទុក​លោក Pep Guardiola ថា​ជា "Special One" ពិតប្រាកដ បន្ទាប់ពី​អ្នកចាត់ការ​ទូទៅ​ក្រុម​មេឃ​ខៀវ Manchester City រូបនេះ​បាន​ផ្តួល​ក្រុម Borussia Monchengladbach ផុយៗ​ក្នុង​លទ្ធផល ៤-០ តាម​ពីក្រោយ​ជ័យជម្នះ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​របស់​ពួកគេ​នៅលើ​ទឹកដី Old Trafford ក្នុងជំនួប Manchester​។​

​    ​Keane បានឱ្យ​តម្លៃ​ទៅ Guardiola ជាមួយនឹង​ការសរសើរ​មិន​ដាច់​ពី​មាត់​។

​    ​គាត់​បានបញ្ជាក់​នៅលើ​ទូរទស្សន៍ ITV ថា "Jose Mourinho ចាត់ទុក​ខ្លួន​ថា​គាត់​គឺជា Special One ប៉ុន្តែ​ខ្ញុំ​គិតថា​បុរស​ម្នាក់នេះ​(Guardiola)​ទៅវិញ​នោះទេ ដែល​សម​នឹង​រហស្សនាម​នេះ​"៕

adverise with khmeread
ប្រភព៖ TheSun

មតិយោបល់