adverise with khmeread Index

កីឡា​ការី​នី​វាយ​តេ​ន្នី​ស Victoria Azarenka ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​កម្មវិធី Brisbane

​កីឡា​ការី​នី Azarenka បាន​ឆ្លងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​បន្ទាប់ពី​បំបាក់​កីឡា​ការី​នី​មកពី​សហរដ្ឋអាមេរិក Samantha Crawford ដោយ​មិន​ឲ្យ​តដៃ​បាន​មួយ​សិត​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

​កាលពី​ជុំ​មុន កីឡា​ការី​នី Crawford បាន​បំបាក់​គូប្រកួត​របស់ខ្លួន Andrea Petkovic យ៉ាង​ចាស់ដៃ ប៉ុន្តែ​អ្វីៗ​ត្រូវបាន​ផ្លាស់ប្តូរ​នៅពេល​រូបនាង​បាន​ជួបនឹង​កីឡា​ការី​នី​ឆ្នើម Azarenka​។​

​កីឡា​ការី​នី​សញ្ជាតិ​បេឡា​រុស ដែល​បាន​របូត ១០ ហ្គេម​ក្នុងជំនួប​បី​ប្រកួត​ដំបូង​កន្លងមក បាន​យកឈ្នះ​សិត​ទីមួយ​ទៅលើ​កីឡា​ការី​នី Crawford ត្រឹមតែ ២៥ នាទី​ប៉ុណ្ណោះ​។ ក្នុង​សិត​ទី​ពីរ កីឡា​ការី​នី Crawford បាន​ព្យាយាម​វាយ​ដើម្បី​តាម​ស្មើ ប៉ុន្តែ​ដោយសារ​អស់កម្លាំង​ទើប​ធ្វើ​ឲ្យ​កីឡា​ការី​នី Azarenka បាន​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​លទ្ធផល ៦-០ និង ៦-៣​។​

​កីឡា​ការី​នី Azarenka បានឈ្នះ​ពានរង្វាន់ Brisbane កាលពី​ឆ្នាំ ២០០៩ និង​លើក​នេះ​រូបនាង​នឹងត្រូវ​ជួប​កីឡា​ការី​នី​មកពី​ប្រទេស​អាល្លឺម៉ង់ Angelique Kerber នៅ​ថ្ងៃស្អែក​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​៕

 

adverise with khmeread

មតិយោបល់