adverise with khmeread 1

Wayne Rooney និងកីឡាករលេចធ្លោច្រើននាក់ អត់មានឈ្មោះសម្រាប់ប្រកួតជាមួយ Feyenoord យប់នេះទេ

    ​Wayne Rooney គឺជា​កីឡាករ​ឈុត​ជម្រើស​ក្រុម​បិសាច​ក្រហម Manchester United លេចធ្លោ​បំផុត​ដែល​ត្រូវ​កាត់​ចេញពី​ក្រុម​ដែល​ធ្វើដំណើរ​ទៅ​ប្រជែង​ពានរង្វាន់​ពាន​កំពូល​ក្លឹប​អឺរ៉ុប​លំដាប់​ទី​ពីរ Europa League របស់លោក Jose Mourinho នៅ​រាត្រី​នេះ​។​

​    ​ប្រធាន​ក្រុម​បច្ចុប្បន្ន​របស់​បិសាច​ក្រហម​រូបនេះ មិនត្រូវ​បានដាក់​បញ្ចូល​ឈ្មោះ​ក្នុង​ជម្រើស​កីឡាករ​ទាំង ២០​នាក់​ដើម្បី​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ហូ​ឡង់​នោះឡើយ ខណៈដែល Mourinho នឹងត្រូវ​ដឹកនាំ​កូនក្រុម​របស់គាត់​ទៅ​ជួប​មុខ​ម្ចាស់ផ្ទះ Feyenoord ។​

​    ​Henrikh Mkhitaryan និង Jesse Lingard ពួកគេ​ទាំងពីរ​គឺ​ត្រូវបាន​ប្តូរ​ចេញ​ត្រឹម​តង់​ទីមួយ ក្នុងអំឡុង​បរាជ័យ​របស់​ពួកគេ​ក្នុងជំនួប Manchester derby លើ​ទឹកដី​ខ្លួន ដែល​ពួកគេ​ទាំងពីរ​ក៏ត្រូវ​បាន​កាត់​ចេញពី​ជម្រើស​មួយ​នេះ​ផងដែរ ដូចគ្នា​ទៅនឹង​ខ្សែការពារ​កណ្តាល​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស Luke Shaw និង​ខ្សែការពារ​ស្លាប​ស្តាំ Antonio Valencia ជាដើម​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់