1

កីឡាករ Man Utd ក្តុកក្តួលចិត្ត ក្រោយសម្រេចក្តីសុបិនរបស់លោកតាម្នាក់ដែលចង់ឃើញតារារបស់ Man Utd ជាលើកចុងក្រោយ! ៤៥ នាទីក្រោយគាត់ក៏លាចាកលោក

    ​បំណងប្រាថ្នា​របស់លោក​តា​គួរឱ្យ​អាណិត​ម្នាក់​បានក្លាយ​ទៅជា​ការពិត ពេលដែល​កីឡាករ​របស់​ក្រុម​បិសាច​ក្រហម Manchester United បួនរូប បានបង្ហាញ​ខ្លួន​នៅផ្ទះ​របស់គាត់​ដើម្បី​លួងលោម​ដំណើរ​ចុងក្រោយ​របស់គាត់​។​

​    ​តារា​ឆ្នើម​វ័យក្មេង​របស់​អង់គ្លេស​កំពុង​លេចធ្លោ​ពេញទំហឹង Marcus Rashford បាន​ស្ថិត​ក្នុងចំណោម​មិត្ត​រួម​ក្រុម​របស់គាត់​ដទៃទៀត​ដូចជា Jesse Lingard, Ashley Young និង Timothy Fosu-Mensah បានធ្វើ​ដំណើរ​ទៅដល់​ផ្ទះ​របស់​បុរស​ចំណាស់​រូបនេះ បន្ទាប់ពី​ពួកគេ​បាន​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​មួយ​នៅលើ​បណ្តាញ​សង្គម​។​

​    ​លោក Paddy Lawler វ័យ ៧៣​ឆ្នាំ បានទទួល​មរណភាព​ក្នុង​រយៈពេល​ត្រឹមតែ ៤៥​នាទី​ប៉ុណ្ណោះ បន្ទាប់ពី​តារាបាល់ទាត់​របស់​បិសាច​ក្រហម​បាន​ចាក​ចេញពីផ្ទះ​របស់គាត់ ហើយ​គ្រួសារ​របស់លោក​ជឿជាក់ថា គាត់ "​បាន​ទ្រាំ​រង់ចាំ​" ដើម្បី​ជួប​ពួកគេ​។​

​    ​ចៅស្រី​របស់គាត់ Kayleigh Lawler វ័យ​២៧ ដែលជា​អ្នក​អំពាវនាវ​សារ​មួយ​នេះ បាន​បញ្ជាក់ថា "​លោកតា​គឺជា​ប្រិយមិត្ត​របស់ Manchester United ដ៏​ស្មោះស្ម័គ្រ​ម្នាក់ ហើយ​ការ​មក​សួរសុខទុក្ខ​មួយ​នេះ​គឺ​ពិតជា​មានន័យ​ជ្រាលជ្រៅ​ខ្លាំងណាស់​សម្រាប់​គាត់​។ ខ្ញុំ​បាន​សួរ​គាត់​ចុងក្រោយ​អំពី​អ្វី​ដែលជា​បំណងប្រាថ្នា​ចុងក្រោយ​របស់គាត់ ហើយ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា​គាត់​ចង់​ជួប​ជាមួយ​កីឡាករ​របស់​បិសាច​ក្រហម​"៕

ប្រភព៖ TheSun

 

មតិយោបល់