adverise with khmeread Untitled 1

ទូរស័ព្ទ Huawei សង្គ្រោះ​អ្នកជំនួញ​អាហ្វ្រិក​ខាងត្បូង​ពី​គ្រាប់កាំភ្លើង​របស់​ចោរប្លន់​

    ​ទូរស័ព្ទ Huawei P8 Lite មួយគ្រឿង​បាន​ជួយ​ជីវិត​របស់​បុរស​ម្នាក់​ជា​ម្ចាស់​របស់​វា ដែល​ត្រូវ​ចោរ​ប្រដាប់អាវុធ​បាញ់​ចំ​ទ្រូង​មួយ​គ្រាប់​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ស៊ីន​ហួរ​ចេញផ្សាយ​នៅ​ថ្ងៃទី ១៤ ខែកញ្ញា​។​

​    ​បុរស​វ័យ ៤១ ឆ្នាំ​ឈ្មោះថា Siraaj Abraham ត្រូវបាន​វាយ​ស្ទាក់​ដោយ​ចោរ​ពាក់​ម៉ាស​ពីរ​នាក់​កាល​ចុងខែ​សីហា នៅពេល​បុរស​ជំនួញ​ជនជាតិ​អាហ្វ្រិក​ខាងត្បូង​រូបនេះ​ត្រូវបាន​ពួកចោរ​ចាប់ទាញ​រូបគាត់​ចេញពី​ក្នុងផ្ទះ​មក​ក្រៅ​ក្នុង​ទីក្រុង Cape Twon ប្រទេស​អាហ្វ្រិក​ខាង​ត្រូ​ង​។​

​    ​អំឡុងពេល​តដៃ ចោរ​ម្នា​ក់បាន​បាញ់​លោក Abraham ចំ​ដើមទ្រូង​ពី​ចម្ងាយ​ប្រហែល ២ ម៉ែត្រ​។ ដោយសារតែ Huawei P8 Lite របស់គាត់​មួយគ្រឿង ដែល​ទុក​ហោប៉ៅ​អាវ​ខាងមុខ​បាន​ទប់​គ្រាប់កាំភ្លើង 9mm និង​ជួយសង្គ្រោះ​ជីវិត​របស់គាត់​។​

​    ​របាយការណ៍​បានឱ្យដឹងថា បេះដូង​របស់គាត់​ឈប់​ដើរ​មួយ​ភ្លែត បន្ទាប់ពី​ការបាញ់​នោះ​រួច​។ គាត់​ត្រូវ​ដឹក​យ៉ាង​ប្រញាប់ប្រញាល់​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​បន្ទាប់ពី​កូនស្រី​អាយុ ១៦ ឆ្នាំ​របស់គាត់​បានឃើញ​គាត់​ដេក​ដួល​លើដី​នៅ​ច្រកចេញចូល​រថយន្ត​រប​ស់គា​ត់​។​

​    ​យ៉ាងណាមិញ ប៉ូលិស​កំពុង​ស៊ើបអង្កេត​លើ​រឿងក្ដី​នេះ​។ ដោយឡែក Huawei មិនមាន​ដងខ្លួន​ធ្វើ​ពី​លោហៈ​ទេ ប៉ុន្ដែ​សំបក​ប្លា​ស្ទិ​ករប​ស់វា​អាច​បញ្ឈប់​គ្រាប់កាំភ្លើង​ចម្ងាយ ២ ម៉ែត្រ​បាន​មិនគួរ​ឱ្យ​ជឿ​។​

​    ​នេះ​មិនមែនជា​ករណី​ទី ១ ទេ​ដែរ​ទូរស័ព្ទ​ជួយសង្គ្រោះ​ជីវិត​របស់លោក Abraham​។ មាន​បុរស​ម្នាក់​មកពី Kenya ឈ្មោះ Millward Brown ត្រូវបាន​គេ​បាញ់​ហើយ​ជួយសង្គ្រោះ​ដោយសារ​ទូរស័ព្ទ Huawei ផងដែរ​៕

adverise with khmeread

មតិយោបល់