adverise with khmeread Conte and kloop

លោក Jugen Kloop: លោក Antonio Conte ជា Pep Guardiola នៅទីក្រុង Turin

          គ្រូបង្វឹក​ក្លឹបក្លឹបហង្សក្រហមលោក Jurgen Klopp បាន​កោត​សរសើរ​គ្រូ បង្វឹក​ថ្មីរបស់​ក្រុម​ Chelsea លោក Antonio Conte និងបានហៅលោក​Conte​ ថា “ Pep Guardiola នៅ​ទីក្រុង Turin”​។

          គ្រូបង្វឹក​ក្លឹប Liverpool ​រូបនេះ​កំពុង​រៀប​ចំដើម្បីទទួលភ្ញៀវ Chelsea​ ។​ហើយ​លោក Kloop​ បាននិយាយ​ថា លោកមាន​ការ​គោរព​ចំពោះ​ការងារ​របស់​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលីរូប​នេះ​តាំងពីពេលគាត់​​ដឹកនាំ​ក្រុម Juventus មកម្លេះ។

          លោក Kloop​ ​សារភាព​ថា ខ្ញុំបានទស្សនាការ​ប្រកួត​រវាង​​ Chelsea ជាមួយ​Swansea ហើយ​ឃើញថាលោក Conte តែ​ងតែពាក់ព័ន្ធនៅក្នុងការ​ប្រកួត”។ គាត់​​គឺជា​គ្រូបង្វឹក​ដ៏ជោគជ័យ​។ គាត់គឺជា​ Pep Guardiola នៅទីក្រុង Turin “។

          បន្ទាប់ពី​បំបាក់​ក្រុម​ Leicester ៤-១ នៅ​ពហុកីឡាដ្ឋាន Anfield កាលពីចុង សប្តាហ៍​មុនក្រុម​ហង្សក្រហម​​របស់លោក Kloop កំពុង​តែមាន​ទំនុក​ចិត្ត​ខ្ពស់ដើ ម្បី​ឡើង​មក​ឈរនៅលេខ​រៀង​ទី​៦៕

adverise with khmeread

មតិយោបល់