Unnamed

ស្រី​៣​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​អង្គស្នួល​ចាប់ខ្លួន​ពីបទ​លួច​

    កណ្តាល ៖ ស្រី​៣​នាក់​ជា​កម្មការិនី​រោងចក្រ​ត្រូវបាន​ប៉ូលិស​ស្រុក​អង្គស្នួល​ឃាត់ខ្លួន​​តាម​ដីកា របស់​សាលាដំបូង​ខេត្តកណ្ដាល​កាលពី​ថ្ងៃទី១៥​ កញ្ញា​ ២០១៦​ វេលា​ម៉ោង​១០ ​និង​៣០​នាទី ចាប់ខ្លួន​នៅ​ចំណុច​អធិការដ្ឋាន​ប៉ូលិស​ស្រុក​អង្គស្នួល ខេត្តកណ្តាល​ពីបទ​លួច។​

    ប៉ូលិស​និយាយថា ស្រី​៣​នាក់​នោះ​រួមមាន ១-​ឈ្មោះ ​ប៉ាង ស្រី​ម៉ុ​ល ភេទ​ស្រី​ អាយុ២០​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ​កម្មករ រោងចក្រ, ២-​ឈ្មោះ​ ប៉ាង ស្រី​ម៉ុ​ច​ ហៅ​ភួង ស្រី​នាង​ ភេទ​ស្រី​ អាយុ​២៣​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ កម្មករ​រោងចក្រ និង​៣-​ឈ្មោះ ប៉ុល ស្រី​ម៉ាច​ ភេទ​ស្រី​ អាយុ​៤៥​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​កម្មករ ស្នាក់នៅ​ភូមិ​ព្រៃក្ដី​ ឃុំ​ស្វាយ​ក្រ​វ៉ាន់​ ស្រុក​ច្បារមន​ ខេត្តកំពង់ស្ពឺ។​

    ការ​ចាប់ខ្លួន​គឺ​យោងតាម​ដីកា​បង្គាប់​ឱ្យ ចាប់ខ្លួន​លេខ​០៩២/០៩៤/០៩៥/ ដ ច ខ .​ចុះ​ថ្ងៃទី​២៨.​មករា​.២០១៥ របស់លោក​គឹម ម៉េង ចៅក្រម​ស៊ើ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល​។​​​ ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស ​(​ដោយសារ​ប្រព្រឹត្ត​អំពើហិង្សា​)​ ប្រព្រឹត្ត​នៅ​ភូមិ​ត្រ​យឹ​ង​ ឃុំ​ពើក ស្រុក​អង្គ​ស្នូល​ខេត្តកណ្តាល ​កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៣​កន្លងទៅ។​ ករណី នេះ​សមត្ថកិច្ច​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី៕

មតិយោបល់