adverise with khmeread 092915 soccer barcelona luis suarez pi ssm.vresize.1200.675.high.69

Luis Suarez មក Barcelona មិនយូរប៉ុន្មានទេ ឥឡូវបំបែកឯតទគ្គកម្មគ្រាប់បាល់លើមិត្តរួមក្រុមរបស់ខ្លួនទៀត

          ខ្សែប្រយុទ្ធសញ្ជាតិ​អ៊ុយរូហ្គាយ Luis Suarez បា​ន​ផ្ទេរ​ចេញពី​ក្លឹប​​ Liverpool ​នៅ​ឆ្នាំ​២០១៤​ ហើយ​បានចាប់ផ្តើម​អាជីព​ជាមួយ​ក្លឹប​ Barcelona ​បាន​ល្អជាង​ខ្សែប្រយុទ្ធ​ណាៗទាំងអស់នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ក្លឹប​នេះ​។ Suarez បានបង្ហាញមុខ​លើកទី​១០០​ជាមួយ​នឹង​ក្លឹបជើង​ឯក​នៅ​អេស្ប៉ាញ​​នេះអំឡុង​ពេល​ប្រកួត​ចាញ់​ក្រុម Alaves ។

          ​នៅក្នុង​១០០​ប្រកួត​​របស់​ខ្លួន Suarez រក​បាន​៨៨​គ្រាប់ដែល​គ្មាន​កីឡាករ​ណាម្នាក់​ក្នុង​ប្រវត្តិ​របស់​ក្លឹប​ Barcelona អាចរក​បានគ្រាប់បាល់​ច្រើន​បែបនេះ ទេ។​ ​ចំណែក​ Samuel Eto`o ស្ថិតនៅលេខរៀងទី២ ដោយ​ទាត់​បញ្ចូល​ទីបាន​៦៨​គ្រាប់នៅក្នុង​១០០​ប្រកួត​ដំបូង​របស់ខ្លួន​។ ចំណាត់ថ្នាក់ទី​៣​បាន​ទៅលើ​កីឡាករ Neymar ដែល​ទាត់បញ្ចូល​ទី​បាន​៥៨​គ្រាប់នៅ​ក្នុង​១០០​ប្រកួត​ដំបូង​របស់ខ្លួន​ផងដែរ។

          ចំណែកកីឡាករ​ Messi ដែល​បាន​បង្ហាញមុខ​ក្នុងក្រុម​ឈុត​ធំ​តាំងពី​អាយុ​១៧​ឆ្នាំនោះស្ថិតនៅ​លេខរៀងទី​៨​ ។

          ក្រៅពីកីឡាករបច្ចុប្បន្នមានតែ​កីឡាករ​ជើង​ចាស់ Ronaldo របស់ប្រេស៊ីល ម្នាក់គត់ដែលអាចរក​បាន​ច្រើន​ជាង Suarez ។ កីឡាក​រជើង​ចាស់រូប​នេះ​បាន​ចំណាយ​ពេល​ត្រឹមតែ​មួយរដូវ​កាល​ប៉ុណ្ណោះ​និងបាន​បង្ហាញ​មុខ​ត្រឹមតែ​៤៩​លើក​​តែគាត់​អាច​រក​បានដល់ទៅ​៤៧​គ្រាប់សម្រាប់ Barcelona៕

adverise with khmeread

មតិយោបល់