adverise with khmeread Unnamed %282%29

ភ្លើង​ឆេះ​ផ្ទះ​ប្រជា​ពលរដ្ឋ​មួយ​ខ្នង​នៅ​ស្រុក​ស្នួល

    ក្រចេះ ៖ អគ្គិភ័យ​មួយ​បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៥ កញ្ញា ​ឆ្នាំ​២០១៦​នេះ បណ្តាលឱ្យ​ផ្ទះមួយ​ខ្នង​របស់​ប្រជាពលរដ្ឋ​ឆេះ​ខ្ទេច​ទាំងស្រុង ដោយសារ​ផ្ទុះ​ហ្គាស​ចម្អិន​អាហារ​ទុកចោល​។​

    អធិការ​ប៉ូលិស​ស្រុក​ស្នួល​លោក​វរសេនីយ៍ទោ ​ចាន់ សុ​គីម បាន​បញ្ជាក់ថា គ្រោះ​អគ្គីភ័យ​ដែល​បាន​ឆាបឆេះ​ទៅលើផ្ទះ​ឈើ​លក់​បាយ​ម្ហូប​កម្មង់​មួយ​ខ្នង​ក្នុងចំណោម​ផ្ទះ​ជាច្រើន​ខ្នង​នៅ​ភូមិ​សំបួរ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ដែល​រង​ការឆេះ​ហ្មត់​ក្នុង​អណ្តាតភ្លើង​ខា​លើ​នេះ​មិនបាន​បង្ក​ឱ្យ​មាន​មនុស្ស​រងគ្រោះថ្នាក់​នោះទេ​។​

    លោក​ ចាន់ សុ​គីម​ បន្តថា ភ្លើង​បាន​ឆេះ​ផ្ទះមួយ​ខ្នង និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​ជាច្រើន​នៅក្នុង​ផ្ទះ​បាន​រង​ការឆេះ​ខូចខាត​ទាំងស្រុង​។ មូលហេតុ​ដែល​បង្ក​ត្រូវបាន​ម្ចាស់ផ្ទះ​បញ្ជាក់ថា បណ្តាលមកពី​ផ្ទុះ​កំប៉ុង​ហ្គាស​ដែល​បានដាក់​ចំអិនម្ហូប​ទុកចោល និង​ឆាបឆេះ​មកលើ​ប៊ីដុង​សាំង​នៅក្បែរនោះ​។​

    លោក​ ចាន់ សុ​គីម បាន​បន្តទៀតថា គ្រោះ​អគ្គីភ័យ​នេះ​កម្លាំង​ប៉ូលិស​បាន ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យរ​របស់​អធិការដ្ឋាន​ស្រុក​ស្នួល និង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ចិត្រ​បុរី ចំនួន​៣​គ្រឿង​ធំៗ និង​ប្រើប្រាស់​ទឹក​ចំនួន ៥​ឡាន ដើម្បី​បាញ់​ពន្លត់​ទប់ស្កាត់​មិន​ឱ្យមានការ​ឆាបឆេះ​រាលដាល​បន្តទៀត៕

adverise with khmeread

មតិយោបល់