adverise with khmeread 1

Leverkusen ចំអកឱ្យ Spurs លើ Twitter ស្រាប់តែ Spurs ចំអកឱ្យវិញចុងចាប់រកអ្វីថ្លាថ្លែងពុំបាន

    ​ប្រជាជន​អាល្លឺម៉ង់​នរណាៗ​ក៏​ដឹង​ដែរ​ថា​ជាម​នុស្ស​មិនសូវ​ចេះ​សើច​កំប្លែង​ទេ ប៉ុន្តែ​សម្រាប់​ក្លឹប​បាល់ទាត់​ក្នុង​ក្របខ័ណ្ឌ​កំពូល​អាល្លឺម៉ង់ Bundesliga គឺមាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ណាស់​ខាង​ចំអក​ដាក់​អ្នកគាំទ្រ និង​ក្លឹប​បាល់ទាត់ ជាក់ស្តែង​ដូច​ករណី​ក្រុម Monchengladbach vs Joe Hart កាលពីពេល​ថ្មីៗ​នេះ​ជាដើម​។​

​    ​ប៉ុន្តែ​សម្រាប់​ឯ​អ្នកកាន់កាប់​បណ្តាញ​សង្គម​ផ្លូវការ​របស់​ក្លឹប Bayer Leverkusen ឯនេះ​វិញ ប្រហែលជា​គួរ​រង់ចាំ​បង្ហាញ​បំណង​របស់ខ្លួន​រហូត​ដល់​បញ្ចប់​ការប្រកួត​សិន​ដើម្បី​ចំអក​ឱ្យ​គូប្រជែង​ក្នុង​ពូ​ល E របស់ខ្លួន គឺ​ក្លឹប​របស់​អង់គ្លេស Tottonham Hotspurs ជុំវិញ​ការចាប់ផ្តើម​ដ៏​អន់​របស់​ពួកគេ​នៅលើ​កីឡដ្ឋាន Wembley ប្រទេស​អង់គ្លេស​។​

​    ​ក្រុម​របស់លោក Mauricio Pochettino បាន​បរាជ័យ​ជា​បណ្តោះអាសន្ន​ក្នុង​លទ្ធផល ២-០ ក្រោម​ដៃ​ក្លឹប​បារាំង Monaco នៅឯ​ផ្ទះ​បណ្តោះអាសន្ន​ថ្មី​របស់​ពួកគេ ពេលដែល Leverkusen ដែល​បានធ្វើ​ដំណើរការ​ប្រកួត​ទន្ទឹមពេល​ជាមួយគ្នា​នោះ​ទទួលបាន​លទ្ធផល​នាំមុខ​បណ្តោះអាសន្ន ២-០ ទៅលើ​ក្រុម​រុស្ស៊ី CSKA Moscow នៅ​ទឹកដី​ខ្លួន​។​

​    ​ទាំង​នោះបាន​ជំរុញ​ឱ្យ​អ្នកកាន់កាប់​បណ្តាញ​សង្គម Twitter របស់ Leverkusen រំភើប​ហួស​រួច​ចេញមក​អួត​លទ្ធផល​ទាំងនេះ​ថា "​ហ្អេ វេ​ប​សាយ​ផ្លូវ​ការណ៍​@Spurs នេះ​គឺជា​ដំណើរ​ប្រជែង​ពាន ឬក៏​អ្វី​ផ្សេង​?" ហើយក៏​មាន​អម​ជាមួយនឹង​រូប​បង្ហាញ​អារម្មណ៍​លាន​អណ្តាត​ឌឺដង​ផងដែរ ដែល​សំដៅ​ទៅលើ​តំណែង​ផ្សេងគ្នា​របស់​ពួកគេ​នៅ​ចុងបញ្ចប់​នៃ​ពូ​ល​មួយ​របស់​ពួកគេ​នៅពេលនោះ​។​

​    ​ប៉ុន្តែ​បន្ទាប់ពី​នោះមក​ស្រាប់តែ CSKA សម្រេច​គ្រាប់​បាល់​បាន​ពីរ​គ្រាប់​ផ្ទួនៗ​មកវិញ ក្នុង​រយៈពេល​ត្រឹមតែ​បី​នាទី​ប៉ុណ្ណោះ​បន្ទាប់ពី​បណ្តាញ​សង្គម​របស់​ក្លឹប​អាល្លឺម៉ង់​នេះ​បាន​ផ្ញើ​សារ​សប្បាយ​ភ្លើតភ្លើន​មួយរយៈ​ពេល​ខ្លី​របស់​ពួកគេ​។​

​    ​គ្រានោះ Spurs បាន​សរសេរ​ឌឺ​វិញ​ថា CSKA តាម​បាន ១ វិញ​ហើយ បន្ទាប់មក ពេល CSKA តាម​ស្មើ ក៏ Spur ជួយ​អបអរ CSKA ដែរ​៕

adverise with khmeread
ប្រភព៖ TheSun

មតិយោបល់