adverise with khmeread 1

តៃកុង​រថយន្ត​លោក​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​បើក​ម៉ូតូ​បុក​បង្កាន់ដៃស្ពាន​អាកាស​៧​មករា​ស្លាប់​ភ្លាមៗ​ (​វីដេអូ​ខាងក្នុង)

    ភ្នំពេញ ៖ មន្ត្រីប៉ូលិស​មាន​ឋាន​:​ជា​នាយរង​ផ្នែក​ឃោសនា និង​ល្បាត​ត្រួតពិនិត្យ និង ជា​អ្នកបើករថយន្ត​ឲ្យ​លោក ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​បើក​ម៉ូតូ​ទៅបុក បង្កាន់ដៃស្ពាន​អាកាស ៧ មករា ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅលើ​ស្ពាន កាល ពី​វេលា​ម៉ោង ៩​និង​៤០​នាទី​យប់​ថ្ងៃទី​៨ មករា ឆ្នាំ ២០១៦​នៅលើ​ស្ពាន​អាកាស ៧​មករា ចុះទៅ​ផ្លូវកម្ពុជា​ក្រោម ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក​។​

     ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ដំបូង​គេ​ឃើញ​មន្ត្រីប៉ូលិស​ជា​ជនរងគ្រោះ បាន​បើក​ម៉ូតូ​មួយគ្រឿង​ម៉ាក PCX ពណ៌​ស គ្មាន​ស្លាក​លេខ នៅលើ​ស្ពាន​អាកាស ៧ មករា​ពី​លិច​មក​កើត​ចូល​ក្រុងភ្នំពេញ​ចុះមក​តាមផ្លូវ​កម្ពុជា​ក្រោម​។​

    លុះ​ជិះ​ដល់​ចំណុចកើតហេតុ បាន​ជ្រុល​ទៅបុក​បង្កាន់ដៃស្ពាន​ពេញទំហឹង ​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​នៅលើ​ស្ពាន​តែម្តង​។ ចំណែក​ម៉ូតូ​វិញ បាន​រត់​ចុះ​ពីលើ​ស្ពាន​ទៅដល់​ដីចម្ងាយ​ពី​សព​ជនរងគ្រោះ​ប្រហែលជា ១០០​ម៉ែត្រ បាន​អស់​ល្បឿន​ហើយ​ដួល​។​

     ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មន្ត្រីប៉ូលិស​ដែល​ស្លាប់​មានឈ្មោះ ហុក សាបាន​កើត​នៅ​ថ្ងៃទី​៧​សីហា​ឆ្នាំ​១៩៨៧ មាន​ទីលំនៅ​ភូមិ​៨​សង្កាត់​កំពង់លាវ​ក្រុង​-​ខេត្តព្រៃវែង​។​នៅក្រោយ ពេល​សមត្ថកិច្ច​ពិនិត្យ​រួចរាល់​ហើយ នោះ សព​ត្រូវ​បានប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

 

adverise with khmeread

មតិយោបល់