adverise with khmeread 14341494 1120325954720945 460762977 n

ពល​ការិនី​ខ្មែរ​ស្លាប់​នៅ​ថៃ ត្រូវបាន​បញ្ជូនមក​តា​ម​ច្រក​ប៉ោយប៉ែត​

    បន្ទាយមានជ័យ​ ៖ ពល​ការិនី​ខ្មែរ​ម្នាក់​បាន​ស្លាប់​ដោយសារ​គាំងបេះដូង​នៅ​ប្រទេស​ថៃ ហើយ​ត្រូវបាន​អាជ្ញាធរ​ថៃ​បញ្ជូន​តាម​ច្រក​ប៉ោយប៉ែត រួច​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​រួចហើយ។​

    យោងតាម​របាយការណ៍​របស់​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា នៅវេលា​ម៉ោង​១០​ និង​៩​នាទី ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថាន​អគ្គ​កុង​ស៊ុល​កម្ពុជា​ប្រចាំខេត្ត​សា​កែវ​ប្រទេស​ថៃ សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ បញ្ជូន​សាកសព ពលករ​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ចំនួន​១​នាក់​។​

    លោក​អនុសេនីយ៍ឯក ចាន់ រដ្ឋា មេបញ្ជាការ​ស្ដីទី​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា សព​ឈ្មោះ សាន់ សល់ ភេទ​ស្រី អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សន្តិភាព ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ មុខរបរ កម្មករសំណង់​នៅ​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ​។ ជនរងគ្រោះ ស្លាប់​ដោយសា​ជម្ងឺ​គាំងបេះដូង​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ កន្លងទៅ។​

    សព​ត្រូវបាន​ក្រុមគ្រួសារ​ទទួលយក ទៅកាន់​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​រួចហើយ៕

adverise with khmeread

មតិយោបល់