adverise with khmeread 57d83c4e53763 korea1

កូរ៉េខាងត្បូង​ព្រមាន​កូរ៉េខាងជើង​ថាបើ​ហ៊ាន​បាញ់​គ្រាប់បែកនុយក្លេអ៊ែរ​តែមួយ​គ្រាប់​ចូលមក​ខាងត្បូង​របប​គីម​ជុង​អ៊ុន "​ច្បាស់​ជា​រលាយ​"

    ​សហគមន៍​អន្តរជាតិ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​នៅពេលដែល​កូរ៉េខាងជើង​បាន​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​កាលពី​សប្តាហ៍​មុន​។ ហើយ​ឥឡូវនេះ​គេ​ព្រួយបារម្ភ​ថា គីម​ជុង​អ៊ុន​នឹង​រៀបចំ​បាញ់​សាកល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ភ្ជាប់​ជាមួយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​មុននឹង​ឆ្នាំ ២០១៧ ឈានចូល​មកដល់​។​

​    ​ប៉ុន្តែ​កូរ៉េខាងត្បូង​ឥឡូវ​បាន​ព្រមាន​ថា សកម្មភាព​នេះ​មានន័យថា ជា​ចុងបញ្ចប់​នៃ​របប​របស់លោក​គីម ជុង​អ៊ុន​។​

​    ​កាលពី​ថ្ងៃទី ១៣ ខែកញ្ញា លោកស្រី​ប្រធានាធិបតី Park Geun-hye បាន​ប្តេជ្ញា​ថា នឹង​បំផ្លាញ​មេដឹកនាំ​ផ្តាច់ការ​កូរ៉េ​កុម្មុយនីស្ត​ប្រសិនបើ​គាត់​ហ៊ាន​បាញ់​មី​ស៊ី​ល​មកកាន់​កូរ៉េខាងត្បូង​។​

​    ​លោកស្រី​បានធ្វើ​ការសន្យា​បែបនេះ​នៅ​វិមាន​ខៀវ​ខណៈដែល​គីម​ជុង​អ៊ុន​បាន​កំពុង​កសាង​កម្លាំង​និង​បង្វឹក​កងទ័ព​សម្រាប់​ការឈ្លានពាន​។​

​    ​ក្រុម​អ្នកជំនាញ​ព្យាករណ៍​ថា ការឈ្លានពាន​បែប​នោះ​នឹង​សម្លាប់​មនុស្ស​យ៉ាងតិច ១ លាន​នាក់ ចំណាយ​លើ​ការប្រយុទ្ធ​ចំនួន ១០០ ពាន់​លាន​ដុល្លារ និង​បង្ក​ការខូចខាត ១ លាន​លាន​ដុល្លារ​។​

​    ​ដោយ​ជំរុញឱ្យមាន​ការសហកា​រ​ជាមួយ​សហរដ្ឋអាមេរិក លោកស្រី​បាន​ប្រាប់​គណៈរដ្ឋមន្ត្រី​របស់​ខ្លួន​ថា "​យោធា​ត្រូវតែ​ត្រៀម​រួចរាល់​ដើម្បី​បើក​ការ​វាយបក​តប​វិញ​គ្រប់​វិនាទី​។ របប​គីម ជុង​អ៊ុន​នឹង​រលាយ​សាបសូន្យ​នៅ​វិនាទី ដែល​កូរ៉េខាងជើង​បាញ់​កាំជ្រួច​នុយក្លេអ៊ែរ​ឆ្ពោះ​មក​កូរ៉េខាងត្បូង​"​។​

​    ​លោកស្រី​ក៏​ប្តេជ្ញា​ទៀតថា នឹង​ជំរុញឱ្យមាន​ការដាក់​ប្រព័ន្ធ​ការពារ​នុយក្លេអ៊ែរ THADD ផងដែរ​៕

​ប្រភព​៖ ដេលី​ស្តា

adverise with khmeread

មតិយោបល់