adverise with khmeread 1

Prankster ម្នាក់​ដាក់​ប្រពន្ធ​លក់​លើ eBay ធ្វើឱ្យ​នាង​ខឹង​យ៉ាងខ្លាំង​

​    ​ប្ដី​ជា​អ្នក Prankster ម្នាក់​បាន​ពពាយនាយ​ល​ក់​ប្រពន្ធ​របស់ខ្លួន​ដូច​របស់​មួយ​ទឹក នៅពេល​គាត់​ដាក់​ប្រពន្ធ​គាត់​លក់​នៅលើ​វេ​ប​សាយ eBay ប៉ុន្ដែ​ការដេញថ្លៃ​បាន​ត្រឹម​តម្លៃ​រថយន្ត Jaguar មួយ​ទឹក​ប៉ុណ្ណោះ​។​

​    ​ឪពុក​កូន​ពីរ​ឈ្មោះ Simon O'kane រូបនេះ​បាន​ផុស​រូបភាព​មួយ​នៃ​ការលក់​ប្រពន្ធ​របស់គាត់​ឈ្មោះ Leadra ដោយ​រ៉ាយរ៉ាប់​រូបនាង​ដូច​របស់​មួយ​ទឹក​អ៊ីចឹង​។​

​    ​គាត់​បាន​ពិ​ណ៌​នា​ប្រពន្ធ​របស់គាត់​ថា "​ប្រពន្ធ​សម្រាប់​លក់​! របស់​មួយ​ទឹក​ប្រើ​ច្រើនដង​ហើយ ប៉ុន្ដែ​នៅមាន​គុណភាព​ល្អ​"​។​

​    ​"​ចំណុច​ល្អ​៖ ធ្វើការ​រហ័សរហួន និង​ចេះ​គូរគំនូរ ហើយ​មាន​ជំនាញ​ក្នុង​ផ្ទះបាយ​ដ៏​ប៉ិនប្រសព្វ​"​។​

​    ​"​ចំណុច​មិនល្អ​៖ ចូលចិត្ត​រំខាន មិន​ព្រម​ស្ងាត់​មាត់ បើ​មិន​ទិញ​គ្រឿងអលង្កា​ម៉ាក Brand ៗ​ថ្មី​ឱ្យ​នាង​"​។​

​    ​"​អាច​ចរចា​គ្នា​បាន ឬ​អាច​ដោះដូរ​គ្នា​ជាមួយ​តារា​បង្ហាញ​ម៉ូត​វ័យក្មេង​ក៏បាន​"​។​


​    ​
​    ​"T&Cs ៖ ទិញ​ហើយ​មិនអាច​ប្តូរ​វិញ​បានជា​ដាច់ខាត​"៕

​    ​លោក Simon O'kane បាន​ដេញថ្លៃ​ប្រពន្ធ​របស់គាត់​ក្នុងតម្លៃ ៦៥.៨៨០ ផោន​ត្រឹមតែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​។ 

​    ​ប្រពន្ធ​របស់គាត់​ចង់​សម្លាប់​គាត់​ណាស់ នៅពេល​នាង​បានឃើញ​នាង​ក្លាយជា​របស់​សម្រាប់​លក់​។ ឥឡូវនេះ​នាង​កំពុង​រង់ចាំ​ថ្ងៃ​ល្អ​ដើម្បី​សងសឹក​ការលេង Prank ដ៏​សាហាវ​នេះ​៕

adverise with khmeread

មតិយោបល់