adverise with khmeread 14383456 1060665077381740 1871461674 n

បញ្ជូនពលករ​ខ្មែរ ៣៦ ​នាក់ ដែល​ទៅ​ស៊ី​ឈ្នួល​បេះ​ផ្លែឈើ​នៅ​ខេត្ត​ឈៀង​ម៉ៃត្រឡប់មកប្រទេសវិញ

​    បាត់ដំបង​ ៖ ពលករ​ខ្មែរ​ចំណាកស្រុក​ចំនួន​៣៦​នាក់ ដែល​ទៅ​ស៊ី​ឈ្នួល​បេះ​ផ្លែឈើ​ដោយ​គ្មាន​ច្បាប់ទម្លាប់​នៅ​ខេត្ត​ឈៀង​ម៉ៃ ប្រទេស​ថៃ ត្រូវបាន​តម្រួត​ថៃ ចាប់ខ្លួន ហើយ​គ្រោង​បញ្ជូន​មកវិញ តាម​ច្រក​អន្តរជាតិ​ដូង ក្នុងស្រុក​រវៀង ខេត្តបាត់ដំបង នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦​នេះ​។​

    ​តែ​សម្រាប់​ករណីនេះ ត្រូវបាន​លោក សៅ ប៊ុន​រិ​ទ្ធ ប្រធាន​នគរបាល​អន្តោ​ប្រវេសន៍​ច្រក​អន្តរជាតិ​ដូង បាន​ឱ្យ​ដឹងថា លោក​មិនទាន់​ទទួលបាន​ព័ត៌មាន​នេះ នៅឡើយ​ទេ ប៉ុន្តែ​លោក​ថា ការចាប់ខ្លួន​ពលករ​ខ្មែរ​របស់​ភាគី​ថៃ​ខាងលើនេះ ហើយ​បញ្ជូន​មកវិញ តែងតែ​កើតឡើង​ស្ទើ​ជា​រៀងរាល់ថ្ងៃ ដូច​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត យ៉ាង​ដូច្នេះ​ដែរ​។​

​    យោងតាម​មន្ត្រី​យោធា ដែល​ប្រចាំការ​នៅ​ច្រក​អន្តរជាតិ​មួយ​នេះ បាន​ឱ្យ​ដឹងថា កម្លាំង​តម្រួត​ថៃ​ផ្នែក​អន្តោប្រវេសន៍ ប្រចាំខេត្ត​ឈៀង​ម៉ៃ ត្រៀម​នឹង​បញ្ជូន​ខ្លួន​ពលករ​ខ្មែរ ដែល​លប​លួ​ន​ឆ្លងដែន​ខុសច្បាប់​ចំនួន​៣៦​នាក់ ត្រឡប់មក​កម្ពុជា​វិញ​តាម​ច្រក​អន្តរជាតិ​ដូង ក្នុងស្រុក​កំរៀង ខេត្តបាត់ដំបង ខណៈដែល​ពួកគេ​ទាំងអស់​កំពុងធ្វើដំណើរ​ចេញពី​ខេត្ត​ឡាំ​ភូ​ន  ឆ្ពោះទៅកាន់​ខេត្ត​ឈៀង​ម៉ៃ ដើម្បី​ធ្វើ​ការងារ​ជា​កម្មករ​បេះ​ផ្លែឈើ​។​

​    មន្ត្រី​យោធា​បាន​បញ្ជាក់ថា នៅវេលា​ម៉ោង៨ព្រឹក  ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៦ កម្លាំង​តម្រួត​នៃ​អធិការដ្ឋាន​ស្រុក​មឿង ខេត្ត​ឡាំ​ភូ​ន ប្រទេស​ថៃ បានចេញ​ប្រតិបត្តិការ​ល្បាត​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន​បាន​ប្រទះឃើញ​ពលករ​ខ្មែរ​មួយក្រុម ដែល​ក្នុងនោះ​មាន​ក្មេង មាន​ចាស់ កំពុងធ្វើដំណើរ​លើ​ដងផ្លូវ​ឈៀង​ម៉ៃ​ក្នុងទិសដៅ​ពី​ខេត្ត​ឡាំ​ភូ​ន ឆ្ពោះទៅកាន់​ខេត្ត​ឈៀង​ម៉ៃ ត្រង់ចំណុច ភូមិ​៧ ឃុំ​អ៊ុ​មោង​ ស្រុក​ឡាំ​ភូ​ន​។​

    ដោយមាន​ការសង្ស័យ​ព្រោះ​គេ​ស​ង្គេ​ត​ឃើញ​មាន​ឥ​វ៉ាន់​សំពីងសំពោង​ផង​នោះ ទើប​ក្រុម​តម្រួត​បាន​ឃាត់​ពួកគេ​ទាំងអស់គ្នា​ដើម្បី​ធ្វើការ​សាកសួរ​ទើប​ដឹងថា ពួកគេ​គឺជា​ពលករ​ខ្មែរ​កំពុង​ស្វែងរក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ថៃ ព្រមទាំង​គ្មាន​ច្បាប់​អនុញ្ញាត​ថែមទៀត។​

    ​ដោយ​ពុំមាន​ច្បាប់​ឆ្លងដែន​នោះឡើយ​ហើយក៏​ត្រូវ​ក្រុម​តម្រួត​ថៃ​ឃាត់ខ្លួន​តែម្តង ក្នុងនោះ​មាន​អនីតិជន​៧​នាក់​ផងដែរ​។ ប៉ុន្តែ​កម្លាំង​តម្រួត​ថៃ​ពុំ​បានធ្វើ​ទារុណកម្ម​លើ​រាងកាយ ឬ​រឹបអូស​ទ្រព្យ​សម្បត្តិ​របស់​ពលករ​ណា​ម្នាក់​ឡើយ ព្រមទាំង​បានប្រគល់​ទៅ​ឲ្យ​ខាង​ជំនាញ​ធ្វើការ​តាមផ្លូវ​ច្បាប់​ផងដែរ​៕

adverise with khmeread

មតិយោបល់