adverise with khmeread 14341552 1120550771365130 1335052363 n

ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីការ​របស់​តុលាការ ពីបទ​ជួញដូរ និង​ប្រើប្រាស់ គ្រឿងញៀន

​    កំពត ៖ តាម​ដីកា​របស់​តុលាការ បាន​ឃាត់ខ្លួនបុរសម្នាក់ពីបទ​ជួញដូរ និង​ប្រើប្រាស់ គ្រឿងញៀន កាលពី​វេលា​ម៉ោង១៦ និង៣០​នាទី នៅ​ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ​២០១៦ នៅចំណុចភូមិ​ក្រសាំង​លើ ឃុំ​បន្ទាយមាស​ខាងកើត ស្រុក​បន្ទាយមាស។

    ប៉ូលិសនិយាយថា ជនល្មើស​ម្នាក់​ឈ្មោះ អ៊ុំ វ​ឌ្ឍ​នា ភេទប្រុស អាយុ២៧​ឆ្នាំ ទីលំនៅ​ភូមិ​ក្រសាំង​លើ ឃុំ​បន្ទាយមាស​ខាងកើត ស្រុក​បន្ទាយមាស ខេត្តកំពត ពីបទ​ជួញដូរ និង​ប្រើប្រាស់ គ្រឿងញៀន។

    បច្ចុប្បន្នកំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្តន៍​ទៅតាម​នីតិវិធី​ច្បាប់៕​

adverise with khmeread

មតិយោបល់