adverise with khmeread 14285791 1060668774048037 92105062 o

ប្តីមានស្រី! ស្រ្តីម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួនចោលប្តី និងកូនស្រី

    ​ភ្នំពេញ ​៖ នារី​ម្នា​ក់បាន​ស្លាប់បាត់​បងជីវិត​បន្ទា​ប់​ពី​ឈ្លោះគ្នាជាមួយ​ប្ដី​ហើយនិយាយថា ​"ប្ដី​មាន​ស្រី​" ក៏​កើតអារម្មណ៍​មួរ​ម៉ៅ សម្រេចចិត្ត​ចងក​ធ្វើអត្តឃាត​សម្លាប់ខ្លួន​ក្នុង​បន្ទប់​ជួល។​

​    ហេតុការណ៍​នេះ​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​១២ និង៣០​នាទី​រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃទី​១៥ ​ខែកញ្ញា ​ឆ្នាំ​២០១៦​ ស្ថិតក្នុង​ភូមិ​ទ្រា​៤ ​សង្កាត់​ស្ទឹងមានជ័យ ​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។​

​    ប៉ូលិសនិយាថា ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​មានឈ្មោះ ម៉ែន ម៉ា​រ៉ា​ ភេទ​ស្រី​ អាយុ​២៣​ឆ្នាំ មាន​មុខរប​ធ្វើការ​រោងចក្រ​មានស្រុក​កំណើត​នៅ​ភូមិ​ដំបូក​កោះ ​ឃុំ​ស្វាយជ្រុំ ​ស្រុក​លលា​ប្អៀ​រ​ ខេត្តកំពុងឆ្នាំង​​ ចំណែក​ប្ដី​មានឈ្មោះ យ៉ែម ធារ៉ា ភេទ​ប្រុស ​អាយុ​២៥ឆ្នាំ​ មានមុខ​រប​ធ្វើការ​រោងចក្រ​ស្នាក់នៅ​ផ្ទះជួល​ជាមួយគ្នា​មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​ក្ដាម​ ស្រុក​ពញាឮ​ ខេត្តកណ្ដាល​មានកូន​ស្រីម្នាក់អាយុ​២​ឆ្នាំ​។

​    តាម​ការរៀបរាប់​ពី​ប្ដី​បានឱ្យដឹងថា ​មុនពេល​កើតហេតុ​គាត់​បាន​ទាស់​ពាក្យសំដី​បន្តិច​ប​ន្ទួ​ច​ដោយ​ប្រពន្ធ​របស់គាត់​ចោទថា ​រូបគាត់​មាន​ស្រី​គាត់​ក៏បាន​ដើរ​ចេញពី​បន្ទប់​ជួល​ទៅ​ផឹកស្រា​បាត់ទៅ​មួយសន្ទុះ​ក្រោយមក​គាត់​បាន​ត្រលប់មក​បន្ទប់​ជួល​វិញ​បាន​ដេក​លង់លក់​បាត់​ខណៈពេល​ដឹងខ្លួន​ងើបឡើង​រកប្រពន្ធ​ក៏ឃើញ​ប្រពន្ធ​របស់ខ្លួន​ចងក​ស្លាប់​បាត់ទៅហើយ​។​

    ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ភ្លាមៗ​បាន​ទាក់ទង​ហៅ​ជំនាញ​មក​ធ្វើ​កោសល្យវិច្ឆ័យ​នារី​រងគ្រោះ​ពិតជា​បាន​ចងករ​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន រួច​បានប្រគល់​សាកសព​ឱ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​នៅឯ​ស្រុកកំណើត​តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់