adverise with khmeread 14339252 1060694624045452 1529593959 o

ម៉ូ​តូ​គុប​ពីរ​គ្រឿង​បុក​គ្នា​ពេញទំហឹង​របួសធ្ងន់​២​នាក់​(មានវីដេអូ)

    ភ្នំពេញ ៖ បុរស​២​នាក់​រងរបួស​ធ្ងន់​ស​ន្ល​ប់​ឈឹង​នៅ​កន្លែង បន្ទាប់ពី​ជិះម៉ូ​តូ​បុក​គ្នា​ពេញទំហឹង​ខណៈដែល​មេឃ​កំពុង​ធ្លាក់ភ្លៀង កាលពី​វេលា​ម៉ោង​៧​ និង​៣០​នាទី​យប់​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦ ត្រង់ចំណុច​ស្ពាន​ទឹកថ្លា ផ្លូវជាតិ​លេខ​៣ ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។​

​    ប៉ូលិសនៅមិនទាន់បញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះ​នៅឡើយ។ 

    បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ បង្អែក​ពោធិចិនតុង៕

 

adverise with khmeread

មតិយោបល់