1

មិន​នឹកស្មាន​! គ្រាប់​ឈូក​ស្រស់​ជា​ថ្នាំ​ទប់ស្កាត់​ជំងឺ​សាហាវៗ​! ចំណុច​ពិសេស​ជាងគេ​គឺ​ជួយ​ឱ្យ​ស្បែក​ចាំ​

    ​គ្រាប់​ឈូក​ស្រស់​មាន​អត្ថប្រយោជន៍​សុខភាព​ច្រើនណាស់ ប៉ុន្តែ​យើង​បែរជា​មើលរំលង​វា​ទៅវិញ​។ គ្រាប់​ឈូក​ស្រស់​ផ្ទុក​ទៅដោយ​វីតាមីន A, C, E ប្រូតេអ៊ីន និង​សារធាតុ​រ៉ែ ២៣ មុខ​ទៀត​។ 

​    ​យោងតាម​ក្រុម​អ្នកស្រាវជ្រាវ​បានឱ្យដឹងថា ទទួលទាន​គ្រាប់​ឈូក​ស្រស់​រាល់ថ្ងៃ​ជួយ​មនុស្ស​ទប់ស្កាត់​ជំងឺ​សាហាវៗ​ដូចជា មហារីក​ថ្លើម ជំងឺថ្លើម​គ្រប់​ប្រភេទ ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺ​តម្រងនោម រាគ​មួល និង ជាពិសេស​វា​ដើរតួ​ជា​ថ្នាំ​ប៉ូវ​កម្លាំង​ដោយសារ​បណ្តូល​ខៀវ​ល្វីងៗ​របស់​វា​។ 

​    ​យោងតាម​ការស្រាវជ្រាវ​នានា​បានឱ្យដឹងថា គ្រាប់​ឈូក​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​កម្រិត​ខ្ពស់ និង​អង់ស៊ីម​ប្រឆាំង​ភាព​ចាស់ ដែល​ជួយ​ជួសជុល​ស្បែក​ខូច​។ 

​    ​លោក​វេជ្ជបណ្ឌិត Subhuti Dharmananda ប្រធាន​វិទ្យាស្ថាន Institute for Traditional Medicine បាន​ណែនាំ​មនុស្ស​ឧស្សាហ៍​ទទួលទាន​ឈូក​ស្រស់​ជាប្រចាំ​ដើម្បី​ទប់ស្កាត់​ជំងឺ​សាហាវៗ​កុំឱ្យ​កើតឡើង​ចំពោះ​មនុស្ស​៕

ប្រភព៖ healthandnaturalmedicine

អ្នកនឹងចូលចិត្ត

មតិយោបល់