adverise with khmeread 1

បន្ទាប់ពី​ផ្តួ​ល​ម៉ូតូ​រត់​ចូល​ព្រៃ​ប៉ូលិស​ស្រាវជ្រាវ​ចាប់បាន​៤​នាក់​

     Update​ក្រចេះ ៖ បន្ទាប់ពី​មុខសញ្ញា​ពាក់ព័ន្ធ​គ្រឿងញៀន​រត់​ចូ​ក្នុងព្រៃ ហើយ​បន្សល់​ម៉ូតូ​មួយគ្រឿង​និង​ថ្នាំញៀន​រួចមក ប៉ូលិស​ស្រុក​ចិត្រ​បុរី​ស្រាវជ្រាវ​ចាប់ខ្លួនបាន​៤​នាក់ ជា​បន្តបន្ទាប់នៅ​ថ្ងៃទី​៨​មករា​ឆ្នាំ​២០១៦​នៅក្នុង​ភូមិ​ស្រែ​នន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។​
   ប៉ូលិស​និយាយថា ជនសង្ស័យ​ឃាត់​ពីដំបូង​២​នាក់​១-​ឈ្មោះ សួន បូរ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ក្នុងភូមិ​អូរឫស្សី​១​សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ ដកហូត​បាន​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​ជា ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (Ice) ចំនួន ២​កញ្ចប់​តូច​និង​២- ឈ្មោះ ហេង សត្យា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ​ក្នុងភូមិ​ស្រែ​នន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​ដកហូត​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​
    ប៉ូលិស​បន្តថា លុះ​នៅវេលា​ម៉ោង ១១​និង​៤០​នាទី បន្តធ្វើ​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ២​នាក់​ទៀត នៅក្នុង​ក្រុង​ក្រចេះ រួមមាន ÷១- ឈ្មោះ សាន
​សុ​ថូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ក្នុងភូមិ​ក្រគរ សង្កាត់​ក្រគរ ក្រុង​ក្រចេះ ខេត្តក្រចេះ​និង​ឈ្មោះ មាស សេងហុង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ​ក្នុងភូមិ​ដូន​ជ្រាំ សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្តក្រចេះ​។​
    ជនសង្ស័យ​សរុប​ឃាត់ខ្លួន​បាន ចំនួន​៤​នាក់​ចាប់យក​វត្ថុតាង​សរុប​រួមមាន ÷
 ១- ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ដែល​សង្ស័យថា​ជា​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (Ice) ចំនួន ៤​កញ្ចប់​២- ម៉ូតូ​១​គ្រឿង ម៉ាក​អិ​ច​សាយ​ធ័​រ ពណ៌​ខៀវ​លា​យស គ្មាន​ស្លាក​លេខ​និង​សម្ភារៈ​សម្រាប់ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​
   បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ចិត្រ​បុរី ដើម្បី​ផ្តុំ​សំណុំរឿង​តាម​និតិ​វិធី​។​
    គួររំលឹកថា បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​រក្សាទុក​នូវ​សារ​ធាតុ​ញៀន​ដោយ​ខុសច្បាប់​ត្រូវបាន​ប៉ូលិស​ប្រទះឃើញ​ហៅ​ឲ្យ​ឈប់ បែរជា​ផ្តួល​ម៉ូតូ​ចោល​បន្សល់​ម៉ូតូ​និង​ថ្នាំញៀន ដែលហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃទី​៨​មករា​ឆ្នាំ​២០១៦​ម៉ោង​១ រំលង​អា​ធ្រា​ត្រ​នៅ​ចំណុច​អង្គ្រង​លើផ្លូវ​ជាតិ​លេខ​៧(​ក្រចេះ​-​ស្នួល​) ភូមិ​អន្ទង់​វៀន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​
    ប៉ូលិស​និយាយថា ជនសង្ស័យ ចំនួន ១​នាក់ (​ពុំ​ស្គាល់​អត្តសញ្ញាណ​) រត់គេចខ្លួន​
​វត្ថុតាង​ដក​ហូ​តៈ ១- ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ដែល​សង្ស័យថា​ជា​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (Ice) ចំនួន 02​កញ្ចប់​និង​២-​ម៉ូតូ​មួយគ្រឿង ម៉ាក​អិ​ច​សាយ​ធ័​រ ពណ៌​ខៀវ​លា​យស គ្មាន​ស្លាកលេខ​។​
     ប៉ូលិស​បន្តថា ដំបូង​ប៉ូលិស​ស្រុក​ចិត្រ​បុរី ចេញ​ល្បាត​នៅក្នុង​ភូមិសាស្ត្រ មកដល់​ចំណុច​ខាងលើ ដោយមាន​ការសង្ស័យ កម្លាំង​ប៉ូលិស​បាន​ហៅ​ឈប់​ធ្វើ​ការត្រួត​ពិនិត្យឃើញ​មានម្សៅ​ក្រាម​ពណ៌​ស​ថ្លា ដែល​សង្ស័យថា​ជា​ថ្នាំញៀន (Ice) ចំនួន ២​កញ្ចប់ ជាប់​នឹង​ខ្លួន​ភ្លាមនោះ​ជនសង្ស័យ  បាន​រត់គេច​ចូល​ព្រៃ​បាត់ បន្សល់ទុក​ម៉ូតូ​៕​

 

adverise with khmeread

មតិយោបល់