adverise with khmeread 0

នាយក FBI ប្រាប់​ឱ្យ​អ្នក​ប្រើ​កុំព្យូទ័រ​យួរដៃ​ទាំងអស់​ឱ្យ​យក​ស្កុ​តបិត​បាំង​កាមេរ៉ា Webcam

    ​ស្ថាប័ន FBI បាន​ណែនាំ​ឱ្យ​មនុស្ស​ទាំងអស់​គ្រប​កាមេរ៉ា Webcam ឱ្យ​ជិត​ដើម្បី​បញ្ឈប់​ពួក Hacker កុំឱ្យ​តាមដាន​សកម្មភាព​រប​ស់​អ្នក​ប្រើ​កុំព្យូទ័រ​យួរដៃ​។ 

​    ​ក្រុម​អ្នកជំនាញ​ខាង​សន្តិសុខ​អ៊ី​ន​ធឺ​ណេ​ត​បាន​ព្រមាន​ថា ទុក​កាមេរ៉ា Webcam ឱ្យ​ចំហ​ចោល​មានន័យថា ទុក​ឱកាស​ឱ្យ​ពួក Hacker អង្គុយ​មើល​សកម្មភាព​គ្រប់យ៉ាង ដែល​អ្នកប្រើប្រាស់​កុំព្យូទ័រ​កំពុងតែ​ធ្វើ​។ សារៈសំខាន់​នៃ​ការបិត Webcam ត្រូវបាន​បង្ហាញឡើង​យ៉ាងច្បាស់​នៅ​ដើមឆ្នាំ ២០១៦ នេះ នៅពេល​រូបភាព​មួយចំនួន​បង្ហាញ​លោក  Mark Zuckerberg យក​ស្កុ​តបិត​កាមេរ៉ា Webcam នៅលើ​កុំព្យូទ័រ MacBook Pro និង​ថែមទាំង​បិត​កន្លែង​ស្រូប​សំឡេង​ថែម​ទៀតផង​។​

​    ​លោក James Comey នាយក FBI ឥឡូវនេះ​ក៏បាន​គាំទ្រ​ការបិត​កាមេរ៉ា Webcam នេះដែរ ហើយ​ថា​វា​ជា "​រឿង​រសើប​" សម្រាប់​មនុស្ស​បច្ចុប្បន្ន​នេះ​៕

​ប្រភព​៖ Independent

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់