1

សេដ្ឋី​ចិន​ម្នាក់​លែងលះ​ប្រពន្ធ​ម្តង ត្រូវ​បង់ខាត​អស់​ជាង ១ ពាន់​លាន​ដុល្លារ​!

    ​សេដ្ឋី​ចិន​លុយ​ពាន់​ដ៏​ជោគជ័យ​ម្នាក់​នឹង​ដោះស្រាយ​ករណី​លែងលះ​ដ៏​ថ្លៃ​បំផុត​ប្រចាំ​ប្រទេស​ចិន​។​

​    ​បើ​យោងតាម​ឯកសារ​ផ្សារ​ហ៊ុន​ប្រទេស​ចិន​បានឱ្យដឹងថា លោក Zhou Yahui ដែល​បាន​ទិញ​ភាគហ៊ុន​គ្រប់គ្រង​កម្មវិធី​ទូរស័ព្ទ (App) សម្រាប់​គូ​ណាត់​ភេទ​ទី​បី Grindr កាលពីដើម​ឆ្នាំនេះ បាន​យល់ព្រម​ផ្ទេរ​ភាគហ៊ុន​ហ្គេម​អន​ឡាញ Beijing Kunlun Tech របស់គាត់​ចំនួន ២៧៨ លាន​សន្លឹក​ហ៊ុន​ទៅឱ្យ​អ្នកស្រី Li Qiong​។ ភាគហ៊ុន​ទាំងនេះ​មានតម្លៃ ៧,៤ លាន​យ័ន (១,១ ពាន់​លាន​ដុល្លារ​) ផ្អែក​តាម​តម្លៃបិទ​ទីផ្សារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​គឺ ២៦,៤ យ័ន​របស់​ក្រុមហ៊ុន​ហ្គេម​អន​ឡាញ Kunlun​។​

​    ​លោក Zhou ដែលមាន​ភាគហ៊ុន​នៅ Kunlun ចំនួន ៣៤,៥% មានទ្រព្យ​សម្បត្តិ​ផ្ទាល់ខ្លួន ១០,១ ពាន់​លាន​យ័ន (១,៥ ពាន់​លាន​ដុល្លារ​) ហើយ​គាត់​នឹង​នៅតែ​រក្សា​ការគ្រប់គ្រង​ក្រុមហ៊ុន​ដដែល​។ លោកស្រី Li នឹង​គោរព​យក​រយៈពេល​នៃ​អាយុកាល​ភាគហ៊ុន​ទាំងនោះ ដែល​នឹង​ផុតកំណត់​នៅ​ខែមករា ២០១៨ (​មានន័យថា​មិនអាច​លក់​យកលុយ​មក​ចាយ​បានទេ​)​។ នេះ​បើ​ផ្អែក​តាម​ឯកសារ​ដាក់​ទៅ​ផ្សារ​ហ៊ុន​។​

​    ​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ម្នាក់​និយាយថា ការ​លែងលះ​នេះ មិន​ប៉ះពាល់​ដល់​ដំណើរការ​របស់​ក្រុមហ៊ុន Kunlun ឡើយ​៕

ប្រភព៖ Forbes

អ្នកនឹងចូលចិត្ត

មតិយោបល់